ព័ត៌មាន

ទូរស័ព្ទ HTC Phablet One មានតម្លៃ 800 ដុល្លារ

     បើទោះបីជាមិនទាន់បានចេញផ្សាយនៅឡើយពីក្រុមហ៊ុន HTC ជាមួយនឹងការបង្ហាញទូរស័ព្ទដែលមានអេក្រង់ទំហំ  5.9 អ៊ីងប្រភេទ HD ប៉ុន្តែវាមាភាពល្បីល្បាញនៅក្នុងប្រទេសចិនដែលមានតម្លៃ  800 ដុល្លារហើយត្រូវបានរំពឹងថា នឹងត្រូវបានចេញផ្សាយនៅក្នុងខែតុលា។ ទោះជាយ៉ាងណា ក៏ទូរស័ព្ទ Max One បានបង្ហាញខ្លួននៅក្នុងប្រទេសចិន ដែលនាំឲ្យមានភាពល្បីល្បាញក្នុងទីផ្សារនេះ ដែលមានឈ្មោះថា  HTC 8088 ។ ដូចគ្នានេះដែរ ក្រុមហ៊ុន HTC  អាចគាំទ្រទូរស៏ព្ទដែលប្រើស៊ីម 2 បំពាក់ជាមួយ រន្ធដោតកាតមេម៉ូរី និងរក្សាទុកការរចនាសម្ព័ន្ធច្នៃពីអាលុយ មីញ៉ូមដែលស្រដៀងគ្នាទៅការបង្ហាញលក្ខណ:អន្ដរជាតិ ។ ស្របជាមួយគ្នានេះដែរ ការបង្ហាញព័ត៌មាន និងតម្លៃនៅក្នុងប្រទេសចិនបានបង្ហាញពីការកំណត់រចនាសម្ព័ន្ធរបស់ One Max ដែលមិនខុសគ្នាពីពាក្យចចាមអារាមថ្មីៗនេះប៉ុន្មានទេ ។ មុយវិញទៀតវាមានអេក្រង់ HD ទំហំ 5.9 អ៊ីងជាមួយ RAM ទំហំ 2 ជីកាបៃ និងមានថាមពលថ្ម 3300 mAh ។ លើសពីនេះទៅទៀតវាមានបំពាក់កាមេរ៉ា ទំហំ 4 មេហ្គាភិចសែលប្រើ  Snapdragon 800ដែលក្រុមហ៊ុន HTC Phablet នៅតែប្រើ  Snapdragon 600ល្បឿន 1.7 GHz  ផងដែរ ។

ប្រភព : sohoa.vnexpress.net