ព័ត៌មាន

អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនចំនួន 63% បានភ្ជាប់ប្រព័ន្ធអ៊ិនធើណែត

     ដោយអ្នកប្រើប្រាស់ទាំងអស់ពិតជាមានទំនាក់ទំនងក្នុងសង្គម ពួកគេសុទ្ធតែពិនិត្យម៉ែល ឬគេហទំព័រ  ដោយប្រើប្រាស់តាមទូរស័ព្ទស្មាតហ្វូនរបស់គេដែលទូរស័ព្ទស្មាត ហ្វូនកាន់តែមានភាពល្បីល្បាញ ថែមមួយកម្រិតទៀត ។ ដោយយោងតាមរបាយការណ៍របស់  Pew Research Center Research Center (U.S.) 75% នៃចំនួនអ្នកប្រើទូរស័ព្ទ ដៃនៅសហរដ្ឋអាមេរិចបានដំណើរកាទូរស័ព្ទរបស់ខ្លួនជាមួយនឹងប្រព័ន្ធអ៊ិនធើណែត ។ ម៉្យាងទៀតចំនួនអ្នកប្រើប្រាស់ទូរស័ព្ទរបស់ខ្លួនជាមួយនឹងប្រព័ន្ធអ៊ិនធើណែតបានកើន ឡើងជាលំដាប់ នៅឆ្នាំ 2009 ។ Aaron Smith ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ Pew Internet Project Research Center បានឱ្យដឹងថាភាគច្រើននៃអ្នកប្រើប្រាស់ទូរស័ព្ទដៃ ត្រូវបានបំពាក់នូវឧបករណ៍ផ្សេងៗ ទៀតដែលបានចូលរួមចំណែកដើម្បីបង្កើតបណ្តាញចូលដំណើរការដោយយោងតាមជនជាតិអាមេរិក ដែលបានរកឃើញ ។ សម្រាប់មនុស្សជា ច្រើនដូចជាមនុស្សវ័យក្មេង ឬអ្នកដែលមានប្រាក់ចំណូលទាប ក៏អាចប្រើប្រាស់ទូរស័ព្ទដែលជាឧបករណ៍ដើម្បីទំនាក់ទំនងការងារផងដែរ ។ ការស្រាវជ្រាវរបស់ Phew   បានប៉ាន់ ស្មានថា  នៅសហរដ្ឋអាមេរិចមានប្រជាជនចំនួនប្រមាណ 91% ប្រើប្រាស់ទូរស័ព្ទផ្ទាល់ខ្លួន ។ នៅក្នុងឆ្នាំ 2012 មានអ្នកប្រើប្រាស់ចំនួន 55% បានចាប់ផ្តើមភ្ជាប់ប្រព័ន្ធអ៊ិនធើណែត ដែលកាលពីឆ្នាំ 2009 មានត្រឹមតែ 31% ។   បើយោងទៅតាមសារពត៌មាន  Pew អ្នកប្រើជាញឹកញាប់ចូលដំណើរការ អ៊ីនធើណែតតាមទូរស័ព្ទមានអាយុចន្លោះពី 18 ឆ្នាំ ទៅ 29ឆ្នាំ មានប្រមាណជា 85% ចំនែកជនជាតិអាហ្រ្វិចនៅអាមេរិកមានចំនួន 74%  រីឯសម្រាប់អ្នកប្រើដែលបានបញ្ចប់ការសិក្សាមានចំនួន 74% ឯអ្នកប្រើប្រតិបត្តិការហិរញ្ញវត្ថុមានចំនួន 79%  និងអ្នកប្រើនៅក្នុងតំបន់ទីក្រុងមានចំនួន 66% ។   សមាមាត្រនៃអ្នកប្រើប្រាស់ទូរស័ព្ទចល័តដែលមានអាយុពី 50 ទៅ 64 បានកើនឡើងច្រើនជាង 15% លើសពីឆ្នាំកន្លង ទៅនេះ។ ជាង 51% នៃអ្នកប្រើនៅក្នុងក្រុមនេះប្រើទូរស័ព្ទភ្ជាប់អ៊ិនធើណែតកើនឡើង ពី 36% ក្នុងឆ្នាំ 2012 ។

ប្រភព:  sohoa.vnexpress.net