ព័ត៌មាន

កាន់តែពេញនិយមជាមួយទូរស័ព្ទ iPhone 5C នៅក្នុងប្រទេសវៀតណាម

     គ្រាន់តែចាប់ផ្តើមមានទូរស័ព្ទ iPhone 5 នៅប្រទេសវៀតណាមក៏មានលក់ភ្លាមកាលពីឆ្នាំ 2012 ហើយឥលូវនេះទូរស័ព្ទ iPhone 5C និងទូរស័ព្ទ iPhone 5S នឹងមានលក់នៅហាង MuaBaniPhone.vn ដែលមានចំនួនយ៉ាងច្រើន ជាមួយនឹងម៉ូដែល 16GB 32GB 64GB  និងមានច្រើនពណ៌ឲ្យជ្រើសរើស ។ នៅពេលថ្មីៗនេះ នៅថ្ងៃទី 20 ខែកញ្ញា ទូរស័ព្ទ iPhone 5 នឹងមាននៅហាងលក់ទូរស័ព្ទ Apple មុនគេក្នុងការចាប់ផ្តើមលក់ទូរស័ព្ទនេះជាលើកដំបូង ។ លើសពីនេះទៅទៀត  ទូរស័ព្ទ iPhone 5C ជាប្រភេទទូរស័ព្ទដែលគួរឲ្យចាប់អារម្មណ៍ជាទីបំផុត ប៉ុន្តែកាលពីសប្តាហ៍មុនអតិថិជនរបស់ហាង MuaBaniPhone.vn បានកម្មង់ទុកមុនមានចំនួនយ៉ាងច្រើនដែលមិនគួរឲ្យជឿ ជាពិសេសទូរស័ព្ទដែលមានពណ៌ផ្កាឈូក 16GB ជាជំរើស ពិសេសសម្រាប់សុភាពនារី ។ ម៉្យាងទៀត ទូរស័ព្ទដែលមានពណ៌ លឿងក៏បានទាក់ទាញចំណាប់អារម្មណ៍អតិថិជនផងដែរ ។ ទំងនេះនឹងធ្វើឲ្យទូរស័ព្ទ iPhone កាន់តែមានមោទនភាព ក្នុងការចែកចាយផងដែរ ។ មួយវិញទៀតភាពខុសគ្នារវាងទូរស័ព្ទ iPhone 5S និងទូរ ស័ព្ទ iPhone 5 មានដូចជា ប៉ូតុង Home ជាមួយនឹងម៉ាស៊ីនស្កែនម្រាមដៃយ៉ាងពិសេសផងដែរ ជាបច្ចេកវិទ្យាថ្មីជាមួយនឹងការធន់នឹង ភាពឆូត ឬកោស ដែលមានឈ្មោះថា Touch ID ។ ជាមួយគ្នាផងដែរ វាក៏មានបំពាក់នូវប្រភេទ LED Flash​ មានឈ្មោះថា True Tune ព្រមទាំងវាមានពណ៌មានភ្លឺរលោង មានអេក្រង់ Retina ទំហំ 4.0 អ៊ីង ។ យ៉ងណាមិញ វារឹតតែពិសេសព្រោះប៉ូតុងបើកដំណើរការស្ថិត នៅផ្នែក ខាងលើរបស់ទូរស័ព្ទ ព្រមទាំង ការបង្ហាញពីប្រព័ន្ធដំណើការ iOS 7 នៅផ្ទៃអេក្រង់ដែលគួរឲ្យស្ញប់ស្ញែងផងដែរ ។

ប្រភព: sohoa.vnexpress.net