ព័ត៌មាន

អ្នកប្រើប្រាស់បានបង្ហាញពីចំណាប់អារម្មណ៍លើទូរស័ព្ទ iPhone 5S

     អ្នកដែលបានចូលរួម និងអ្នកប្រើប្រាស់ទូរស័ព្ទ iPhone បានបង្ហាញនូវសមត្ថភាពពិសេស របស់ទូរស័ព្ទ iPhone 5S ។ បើទោះបីជាវាពុំមានលក្ខណ:ខុសប្លែកច្រើន ជាងទូរស័ព្ទជំនាន់មុនក៏ដោយ វានៅតែទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បានយ៉ាងច្រើនជាមួយនឹងការប្រណាំងប្រជែងពិសេសដើម្បីទទួលបានទូរស័ព្ទ iPhone 5S  មកប្រើប្រាស់ ។ មានអតិថិជនជាច្រើនដែលធ្លាប់បានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុទូរសព្ទ Apple បានធ្វើការបង្ហាញពាក់ព័ន្ធនឹងបទពិសោធន៍របស់ខ្លួន និងការសម្រេច ចិត្តទិញទូរស័ព្ទ iPhone 5S មកប្រើជាកមុ្មសិទ្ធផ្ទាល់ខ្លួន ។ លោក Anh Xuan Vinh បានបង្ហាញថា ទូរស័ព្ទ​ iPhone 5S នេះមិនមានការផ្លាស់ប្តូរអ្វីច្រើនណាស់នាទេ ប៉ុន្តែវាបាន បន្ថែមនូវប្រព័ន្ធដំណើរការថ្មី និងសមត្ថភាពថ្មខ្ពស់ ព្រមទាំងមានបំពាក់នូវឧបករណ៍ព្រីនម្រាមដៃ និងកម្រិតកាមេរ៉ាមានលក្ខណ:ប្រសើរជាងមុនផងដែរ ។ អ្នកប្រើប្រាស់ ភាគច្រើនបានប្រាប់ថា​ ពួកគេពិតជាពេញចិត្តនឹងការដំណើរការរបស់ម៉ាស៊ីនព្រីនម្រាមដៃនេះជាខ្លាំង និងការចាប់យករូបភាពបានយ៉ាងរហ័សផងដែរ ។ គួរឲ្យភ្ញាក់ផ្អើលមែន នារីៗស្រលាញ់បច្ចេកទេសថ្មីនេះប្រដូចស្រលាញ់មិត្តប្រុសរបស់ខ្លួនដូចច្នេះដែរ ។

ប្រភព: sohoa.vnexpress.net