ព័ត៌មាន

Amazon ប្រកាស​ចេញ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី Kindle Fire HDX អេក្រង់ 7 ​និង 8.9-inch

Kindle គឺ​ជា​ប្រភេទ​ផលិតផល​កុំព្យូទ័រ​បន្ទះ​ស្ដើង​របស់​ក្រុមហ៊ុន​ Amazon ដែល​​បាន​វិវត្តន៍​ចាប់​ពី​ប្រភេទ Ereader ធម្មតា​ រហូត​ជា​កុំព្យូទ័រ​បន្ទះ​ស្ដើង​ដែល​​មាន​សមត្ថភាព​ខ្ពស់​​អាច​លេង​ហ្គេម និង​ប្រើ​កម្ម​​វិធី​ជា​ច្រើន​ដូច​ជា​កុំព្យូទ័រ​បន្ទះ​ស្ដើង​ផ្សេងៗ​ទៀត ។ ដោយ​ឡែក​​​ពេល​នេះ​ក្រុមហ៊ុន Amazon ទើប​​បាន​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​បន្ទះ​ស្ដើង​ថ្មី​ Kindle Fire HDX ដែល​បាន​បំពាក់​ដោយ​អេក្រង់​​ទំហំ 7-inch និង 8.9-inch ។

លក្ខណសម្បត្តិ​របស់ Kindle Fire HDX៖

  • អេក្រង់ 7-inch ឬ 8.9-inch HDX display
  • កម្រិត​ភាព​ច្បាស់  339pixels ក្នុង​ 1-inch
  • CPU Qualcomm quad-core 2GHz
  • ថាមពល​ថ្ម​ អាច​ប្រើ​បាន ១១ ទៅ ១៧​ម៉ោង​

យ៉ាង​​ណា​មិញ​កុំព្យូទ័រ​បន្ទះ​ស្ដើង Kindle Fire HDX ​ម៉ូដែល​ 7-inch ​​​មាន​តម្លៃ​ចាប់​ពី​​ $229 (សម្រាប់ 16GB) និង $329 ​​មាន LTE ។ ចំពោះ​ម៉ូដែល 8.9-inch មាន​តម្លៃ​ចាប់​ពី $349 ឬ $479 ​(មាន LTE) ។​ បញ្ជាក់ Kindle Fire HDX ទាំង​ពីរ​ម៉ូដែល​​បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមហ៊ុន​ Amazon បើក​ឲ្យ​បញ្ជា​ទិញ​​ហើយ​នៅលើ​គេហទំព័រ​របស់​ខ្លួន​ ដោយ​​​ឡែក​សម្រាប់​ការ​នាំ​ចេញ​ Kindle Fire HDX 7-inch (WiFi-only) នឹង​​ត្រូវ​នាំ​ចេញ​​​នា​ថ្ងៃ​ទី១៥ ខែ​តុលា​ ខាង​មុខ ​និង Kindle Fire HDX 7-inch (4G) អាច​នឹង​នាំ​ចេញ​​បន្ទាប់​ពី​​​​មួយ​ខែ​ក្រោយ​ ​​ហើយ​ចំពោះ​ម៉ូដែល Kindle Fire HDX 8.9-inch នឹង​ត្រូវ​នាំ​ចេញ​​នា​ថ្ងៃ​ទី៧ ខែ​ធ្នូ ឯណោះ ៕