ព័ត៌មាន

រូបភាពច្បាស់ៗពីការប្រៀបធៀប iPad 5 ជាមួយ iPad 4 និង iPad Mini

   iPad Mini ជំនាន់ទីពីរជាម៉ូដែលថ្មី ដែលបាននាំមកនូវជាមួយដំណើរការពិសេសថ្មីដោយការស្កែនម្រាមដៃ មុននឹងមានការប្រើប្រាស់កម្មវិធីផ្សេងៗរបស់វា ។ ការប្រៀបធៀបនេះ ទើបតែធ្វើទៅនៅពេលថ្មីៗនេះដោយបានធ្វើឡើងនៅឯប្រទេសចិន ។

image ការប្រៀបធៀបនោះបានសំដៅដល់ Shell របស់ iPad 5 មានរូបរាងតូចជាង និងស្តើងជាង iPad 4 ដែលក្នុងនោះ  Shell របស់ iPad Mini កាន់តែមានទំហំតូច និងស្តើងជាងគេផងដែរ ។

image

       ទើបតែពេលថ្មីៗនេះទេ ដែលមានការបង្ហាញនូវប្រភេទរូបភាពប្រៀបធៀបជាច្រើនដែលពាក់ព័ន្ធទៅនឹង iPad 5 iPad 4 និង iPad Mini ផងដែរ ។ ទន្ទឹមនឹងមានការបង្ហាញ ប្រភេទរូបភាពទាំងនោះ ក៏មានការប្រកាសជាផ្លូវការថានឹងមានការបង្ហាញ iPad Mini ជំនាន់ទីពីររបស់ក្រុមហ៊ុន Apple នៅក្នុងខែតុលានេះផងដែរ ។ បើប្រៀបធៀបជាមួយនឹង iPhone 5S តើវានឹងទទួលបានជោគជ័យ ឬយ៉ាងណាគេមិនទាន់អាចប៉ាន់ស្មានដឹងនោះទេ ។

image

   

ប្រភព: Source: kenh14.vn