ព័ត៌មាន

បច្ចេកទេសថ្មីជាមួយ Microwave ក្នុងគំនិតឈានមុខ

     កាលពីមុន ចង្រ្កាន Microwave ប្រើប្រាស់បានតែក្នុងផ្ទះបាយតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់បច្ចុប្បន្នគេបានធ្វើការផ្លាស់ប្តូរវាមកប្រើប្រាស់តាមបែបបច្ចេកទេសថ្មីនឹងទំនើបជាងមុន ។ តាមការស្រាវជ្រាវនៅឯសកលវិទ្យាល័យនៃទីក្រុងតូក្យូបានរកឃើញការប្រើប្រាស់ថ្មីពីចង្រ្កាន Microwave ដោយបានធ្វើការសាកល្បងជាច្រើនសកម្មភាព ។ image

យ៉ាងណាមិញនៅពេល ធ្វើការចំអិនម្ហូបអាហារចង្រ្កាន Microwave បានចំណាយថាមពលអស់ជាច្រើន ដូចនេះថាមពលទាំងនោះក៏អាចបំលែងចេញជាថាមពលប្រើប្រាស់ផ្សេងៗទៀតផងដែរ ។ អ្នកស្រាវជ្រាវ Yoshihiro ជាមួយនឹងមិត្តភក្តិរបស់គាត់នៅឯសកលវិទ្យាល័យនៃទីក្រុងតូក្យូបានធ្វើការសាកល្បងដោយទទួលបានជោគេជ័យជាមួយដំណើរការម៉ាស៊ីន និងការទាញយកថាមពលមក ប្រើប្រាស់ដែលបានច្នៃពីថាមពលដែលប្រើដោយចំអិនអាហារ ។​ ទោះបីជាយ៉ាងណាក៏ដោយក៏ដំណើការម៉ាស៊ីនមិនទាន់មានភាពល្អប្រសើរនោះទេ ពីព្រោះម៉ាស៊ីនទាំងនោះត្រូវការការបំ លែងថាមពលជាមុនសិនទើបអាចធ្វើការប្រើប្រាស់មានប្រសិទ្ធិភាព រីឯទូរស័ព្ទស្មាតហ្វូន ដែលត្រូវបានគេធ្វើការសាកល្បងនោះក៏មានការលំបាកក្នុងការសាកថ្មដោយប្រើប្រាស់ថាមពល បំលែងនោះដែរ ។ ប៉ុន្តែយ៉ាងហោចណាស់ វាក៏ជារបកគំហើញថ្មីដែលអាចជួយសន្សំសំចៃថាមពលផងដែរ ។

imageimage

 ប្រភព:  ប្រភព: sohoa.vnexpress.net