ព័ត៌មាន

គ្រាន់តែគ្រឿងផ្សំត្រូវចំណាយ $213 និង 156$ រឺ?

      iPhone 5C និង iPhone 5S ជាម៉ូដែលចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple ដែលទើតែបានចែកចាយនៅលើទីផ្សានាពេលថ្មីៗនេះ ។ បន្ទាប់ពីមានការបង្ហាញមិនបាន ប៉ុន្មានផង ស្រាប់តែមានការវែកញែកប្រៀបធៀបរវាង iPhone 5C ជាមួយ iPhone 5S រួចក្រោយមកទៀតក៏ធ្លាយរឿងម៉ូដែលថ្មីទាំងពីនេះមាន បញ្ហាទាក់ទងនឹងតម្លៃ ។

image

បន្ទាប់ពី នោះមកទៀត ក៏មានការពិភាក្សាប្រៀបធៀបពីគុណសម្បត្តិ និងលក្ខណ:សម្បត្តិផ្សេងៗពី iPhone 5S ជាមួយនឹង iPhone 5C ដែលពិតជាគួឲ្យភ្ញាក់ផ្អើលជាមួយនឹងពត៌មានទាំងអស់ នេះខ្លាំងណាស់ ។ ពីមុនក៏ធ្លាប់លេចចេញនូវពត៌មានដែលទាក់ទងនឹងការចំណាយថវិការដើម្បីស្គាល់ iPhone 5S និង iPhone 5C ផងដែរ ។ ដោយការចំណាយនោះ សំដៅដល់ការ ដោះរើគ្រឿងម៉ាស៊ីន និងប្រព័ន្ធដំណើការរបស់វាដើម្បីសិក្សាពីចំនុចពិសេសៗរបស់វាដែលបានទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនក្នុងពេលបច្ចុប្បន្ននេះ ។ បើយោងតាមស្ថិតិរបស់ ប្រភពពត៌មាន UBS បានបង្ហាញ ឲ្យដឹងថាសមាសភាគរបស់​ iPhone 5S ទំហំ 16GB ត្រូវចំណាយអស់ $213 ខណ:ពេលដែលសមាសភាគរបស់ iPhone 5C ទំហំ 16GBត្រូវចំណាយ អស់ត្រឹមតែ $156 ដែលមានគំលាតខុសគ្នារហូតដល់ទៅ $52 ដែលទាំងនេះដោយសារតែ iPhone 5S បានច្នៃឡើងពីសម្ភារ:ដែលមានតម្លៃជាង iPhone 5C ដែលបានរេចនាឡើង ដោយប្រើផ្លាស្ទិកប៉ុណ្ណោះ ។

image

 

ប្រភព: kenh14.vn