ព័ត៌មាន

គម្រោងដណ្តើមយកទីផ្សារលំដាប់លេខបីអាចក្លាយជាការពិតរឺ?

        ក្រុមហ៊ុន Zony បានរៀបចំគំរោងសម្រាប់ការបង្ហាញដ៏អស្ចារ្យដោយបានរៀបចំគម្រោងថ្មីក្នុងការទទួលបាននូវភាគរយក្នុងការចែកចាយចំនួន 20 ភាគរយទៅលើការបង្កើតឲ្យមាន ប្រព័ន្ធដំណើរការដ៏ធំលំដាប់ទីបីបន្ទាប់ពីក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung កំឡុងពេលដែលក្រុមហ៊ុន Zonyមិនមែនជាក្រុមហ៊ុនដែលស្ថិតនៅក្នុងក្រុម Top 5 នោះទេ ។image បើផ្អែក លើតារាងបង្ហាញ II 2013 បានគូសបញ្ចាក់ថា ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនដែលទទួលបានប្រជាប្រិយភាពចំនួយប្រាំនៅក្នុងឆ្នាំនេះមានដូចជា ក្រុមហ៊ុន Samsung  ក្រុមហ៊ុន Apple ក្រុមហ៊ុន LG  ក្រុមហ៊ុន Lenovo ក្រុមហ៊ុន ZTE ជាដើមដែលពុំមានឈ្មោះក្រុមហ៊ុន Zony នៅក្នុងបញ្ចីឈ្មោះនោះទេ ។ បន្ថែមពីលើនេះទៅទៀត នៅពេលបច្ចុប្បន្ននេះក្រុមហ៊ុន Zony ទើបតែទទួលបានភាគរយ 7% នៅលើទីផ្សារ ប៉ុន្តែគេសង្ឃឹមថាភាគរយនេះនឹងមានការកើនឡើងបន្ទាប់ពីមានការបង្ហាញនូវប្រភេទផលិតផលថ្មីៗជាបន្តបន្ទាប់ ។ image ដូចជាការបង្ហាញ ម៉ូដែលថ្មី Experia Z1 ដែលថ្មីៗនេះបានលើកស្ទួយផ្នែកទីផ្សាររបស់ក្រុមហ៊ុន Zony យ៉ាងខ្លាំង ប៉ុន្តែមិនទាន់ដឹងថាគេមានយុទ្ធិសាស្រ្តអ្វីបន្ថែមទៀត ដើម្បីទទួលបានភាគរយខ្ពស់នៅក្នុងទីផ្សារដូចដែលគេរៀបចំគម្រោងនោះទេ ។

ប្រភព : sohoa.vnexpress.net