ព័ត៌មាន

តើ BlackBerry Z30 ពិតជាគួរឲ្យទាក់ទាញរឺ?

     BlackBerry Z30 ជាទូរស័ព្ទស្មាតហ្វូនដែលបានបំពាក់មកនឹងការរចនារូបរាងដែលគួរឲ្យទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងគម្របដែលធ្វើឡើងពីកាបូនដូច Q10 ដែរ ។ បន្ថែមលើនេះទៀត ជាមួយនឹងគែមបង្ហាញខាងមុខពិតជាពិសេសជាមួយនឹងពណ៌ប្រាក់ ។ imageលើសពីនេះទៅទៀតម៉ូដែល BlackBerry Z30  ជាទូរស័ព្ទស្មាតហ្វូនត្រូវបានគេរចនាឡើងជាមួយនឹងបច្ចេកទេសទំនើបដើម្បីបម្រើនូវសេចក្តីត្រូវការរបស់អតិថិជននៅសម័យបច្ចេកទេសទំនើបនេះ ។ ជាមួយនឹងការរចនាដ៏ពិសេសម៉ូដែលថ្មីនេះ វាបាននាំមកនូវជាមួយអេក្រង់ AMOLED HD ទំហំ 5 អ៊ីងជាមួយនឹងការរចនារូបរាងដែលគួរឲ្យទាក់ទាញ ។ មួយវិញទៀត ម៉ូដែលនេះបានដាក់ដំណើរការប្រព័ន្ធដំណើការពិសេសជាមួយនឹងប្រព័ន្ធខួរក្បាល   Dual-core បន្ថែមជាមួយនឹងល្បឿនកាន់តែពិសេស 1.7 GHz ។ ហើយលោកអ្នកប្រាកដជាកាន់តែពេញចិត្តជាមួយនឹងប្រភេទកាមេរ៉ាទំហំ 8 មេហ្គាភិចសែលដែលជាប្រភេទកាមេរ៉ាអាចថតយករូបភាពបានយ៉ាងច្បាស់ ភ្លឺត្រជាក់ភ្នែក ។ លើសពីនេះទៅទៀត ការបន្ថែមថ្មីពីម៉ូដែល BlackBerry Z30  ជាមួយនឹងរន្ធ MicroHDMI និង microUSB ដែលស្ថិតនៅខាងឆ្វេង ។

 ប្រភព: sohoa.vnexpress.net