ព័ត៌មាន

ក្រុមហ៊ុន​ LG អាច​នឹង​បង្ហាញទូរស័ព្ទ G Flex ដែល​មាន​រាងកោង​នៅ​ខែក្រោយ

    សូម​រំលឹក​ថា​នៅ​ខណៈ​ដែល​មាន​សេចក្ដីរាយការណ៍​ថា​ក្រុមហ៊ុន​ LG នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​ដែល​មាន​រាងកោង​​នៅ​ខែ​ក្រោយ​នោះ​​ កាលពី​សប្ដាហ៍​មុន​​ក្រុមហ៊ុន Samsung ​ដែល​​ជា​គូប្រជែង​ដ៏ខ្លាំង​របស់​​ក្រុមហ៊ុន​​មួយ​នេះ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ​នូវ​ទូរស័ព្ទទំនើប​​អេក្រង់កោង​ដែល​មាន​ឈ្មោះ​ថាGalaxy Round ។  imageបើ​យោង​តាម​ប្រភព​ពី​ Androidauthority មក​ទល់ពេល​នេះ​​​ រូបរាង​និង​លក្ខណៈសម្បត្តិ​បច្ចេកទេស​​ពិត​របស់​ G Flex មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​ LG បង្ហើប​ឲ្យ​ប្រភព​មួយ​ណា​បាន​ដឹង​​នៅ​ឡើយ​ទេប៉ុន្តែ​ប្រភពចចាមអារ៉ាម​បាន​បង្ហាញ​នូវ​រូបភាព​ (នៅ​ក្នុង​អត្ថបទ)ដែល​គេអះអាង​ថា​​ជា​ LG G Flex និង​ថែម​ទាំង​​​រំពឹង​​ទៀត​ថា​ G Flex នឹង​មាន​លក្ខណសម្បត្តិបច្ចេកទេស​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

  • អក្រង់ទំហំ 6-inch
  • កម្រិតភាពច្បាស់ 1,080p (Full HD)
  • CPU Quad-core (Snapdragon 800 SoC)
  • ដំណើរការ​ដោយ​ Androin 4.3 Jelly Bean
  •  មាន​បំពាក់ដោយ​ LTE 

ប្រភពៈ sohoa.vnexpress.ne

image