ព័ត៌មាន

iPhone 5S និង Galxy Note 3 តើមួយ​ណា​ធន់​​​ជាង​​​?

        បច្ចុប្បន្ន​ទាំង iPhone 5S និង Galaxy Note 3 គឺ​សុទ្ធ​សឹង​តែ​ជា​ទូរស័ព្ទ​​ពិសេស​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​​ដ៏​ទំនើប និង​សំបូរ​បែប ។ យ៉ាង​ណា​មិញ​រវាង​ទូរស័ព្ទ​ទាំង​ពីរដែល​មួយ​​មាន​តួ​ផលិត​ពី​ អាលុយមីញ៉ូម (iPhone 5S) និង​មួយ​ទៀត​មាន​តួ​ផលិត​ពី​ជ័រ​ប្លាស្ទិក (Galaxy Note 3) តើ​មួយ​ណា​ដែរ​មាន​ភាព​ធន់​ជាង​នៅ​ពេល​​​ធ្លាក់ ?

image

 

បន្ទាប់ពីបានមើល​វីឌីអូ​មួយ​ដែល​បាន​ធ្វើ​ការ​សាកល្បង​ទម្លាក់​​នូវ​ទូរស័ព្ទ​ទំនើប​ iPhone 5S និង Galaxy Note 3 ថ្វី​បើ​ការ​សាកល្បង​ត្រូវ​បាន​ធ្វើ​ឡើង​ម្ដង​មួយៗ​​ដោយ​​មិន​ទម្លាក់​ក្នុង​ពេល​ទន្ទឹម​គ្នាតែ​​ត្រូវ​បាន​ធ្វើ​ឡើង​តាម​លំនាំ​​តែ​មួយ​ ។

ជា​លទ្ធផល​បន្ទាប់​ពី​ការ​ទម្លាក់​បី​ដង​​ ​យើង​ឃើញ​ថា ស្រប​ពេល​ដែល Galaxy Note 3 នៅ​​រក្សា​​ screen របស់​ទូរស័ព្ទ​​បាន​ស្រស់​ស្អាត​នៅ​ឡើយ​ទូរស័ព្ទ​ទំនើប iPhone 5S ហាក់​ត្រូវ​បាន​​ស្រាំ screen ​យ៉ាង​ដំណំ​ ។តាម​រយៈ​នេះ តើ​យើង​អាច​និយាយ​ថា  Galaxy Note 3 មាន​ភាព​ធន់​ជាង iPhone 5S ឬ​ទេ ?


ប្រភពៈ sohoa.vnexpress.ne