ព័ត៌មាន

ឧបករណ៍ Tablet កាន់តែ Up Date មានរាងស្ដើង​ដែល​មាន​តម្លៃ​តិច​ជាង $90

     តាម​ពិត​កុំព្យូទ័របន្ទះស្ដើង​ដែល​មាន​តម្លៃ​ដ៏​ទាប​មិន​គួរឲ្យ​ជឿនេះ​គឺ​មាន​ឈ្មោះ​ថា Ematic EM63 ជា​ផលិតផល​របស់​ក្រុមហ៊ុន ​ Ematic ដែល​មាន​មូលដ្ឋាន​នៅរដ្ឋកាលីហ្វញា (California) សហរដ្ឋ ។សូម​បញ្ជាក់​ថា​បើ​យោង​តាម​ប្រភព​ពី​គេហទំព័រ Androidauthority បាន​ឲ្យ​ដឹង​ថា​ Ematic EM63 គឺ​ជា​កុំព្យូទ័របន្ទះស្ដើង​ដែល​ល្អ​សម្រាប់​ក្មេងៗ ។ ម៉ូដែលនេះបានបំពាក់ជាមួយអេក្រង់ទំហំ 7-inch (Multi-Touch) កម្រិតភាពច្បាស់ 1024 x 600 pixels (HD) ជាមួយ CPU Dual-core 1.5GHz និងបាននាំមកនូវ GPU Dual-core អង្គចងចាំ 1 GB ហើយរឹតតែពិសេសជាមួយអង្គផ្ទុកទិន្នន័យជាប់​ម៉ាស៊ីនទំហំ 4 GB (អាច​បន្ថែម​ microSD card 32 GB) និង​មាន​បន្ថែម​ជូន​អង្គផ្ទុកទិន្ន​នៅ​លើ​បណ្ដាញអ៊ីនធឺណិត​ទំហំ 5 GB ។ image

 

 

 

បញ្ជាក់​ផង​ដែរ​ថា​ Ematic ​​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ដែល​មាន​ផលិត​កុំព្យូទ័របន្ទះស្ដើង ឧបករណ៍អានសៀវភៅ e-Book (eBook Readers), ឧបករណ៍ចាក់ MP3 (MP3 Players), ទូរទស្សន៍ និង គ្រឿងបន្ទាប់បន្សំផ្សេងៗ (Accessories)

ប្រភពៈ sohoa.vnexpress.net