ព័ត៌មាន

ការដូរពិសេសសម្រាប់នារី

មានអ្វីៗជាច្រើនដែលជាគ្រឿងលម្អរពិសេសសម្រាប់សុភាពនារី មិនថាការតុបតែង ការស្លៀកពាក់ គឺនៅមានការប្រើប្រាស់ផងដែរ ។ ឯការប្រើប្រាស់សម្ភារៈទំនាក់ទំនងវិញក៏ជាកត្តាចំបងផងដែរសម្រាប់សុភាពនារីគ្រប់រូប ។ ខាងក្រោមនេះ គឺជាទូរស័ព្ទដែលពិតជាជួយឲ្យសុភាពនារីកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត ។

image

3 Samsung Galaxy Tab 8.0. មានភាពស្រស់ស្អាត គួរឲ្យចាប់ចិត្តជាមួយនឹងការបង្ហាញកាន់តែច្បាស់ដោយការប្រើប្រាស់អេក្រង់ទំហំ 8អ៊ីងយ៉ាងពិសេស ។

image

ភាពស្រស់ស្អាត ភាពទាក់ទាញ ភាពមិនជិនណាយត្រូវបានរកឃើញហើយជាមួយនឹងសម្ថភាពពិសេសនោះគឺ Sony Xperia Tablet Z  ។ កាន់តែពិសេស ម៉ូដែលនេះមានជម្រើសពីរពណ៌គឺពណ៌ខ្មៅ​ និងពណ៌ស ។

image

 

ជាមួយនឹងការបង្ហាញកាន់តែច្បាស់ ការប្រើប្រាស់កាន់តែងាយស្រួលនោះ សុភាពនារី និងអ្នកប្រើប្រាស់គ្រប់រូបអាចជ្រើសរើសបានជាមួយ Asus Memo Pad HD7. ។​ កាន់តែអស្ចារ្យជាមួយការប្រាថ្នាពណ៌តាមចិត្តដែលពណ៌ទាំងនោះមាន ពណ៌ខៀវ ពណ៌ផ្កាឈូក ពណ៌គុជខ្យង ពណ៌បៃតង និងពណ៌ប្រផេះផងដែរ ។

image

HP Slate 7​ បាននាំមកជាមួយបច្ចេកវិទ្យាថ្មី ការប្រើប្រាស់កម្មវិធីថ្មី កាន់តែសន្ធឹកសន្ធាប់ និងសម្បូរបែបដើម្បីបំពេញតម្រូវការបន្ថែមសម្រាប់សុភាពនារីគ្រប់រូប ។