ព័ត៌មាន

Mr. Happy Man បាននាំភាពរីករាយគ្មានដែនកំណត់ជូនដល់អ្នករាល់គ្នានៅ ឌ្រីមលែនឌ៍

សម្លេងសើចសប្បាយរីករាយនិងការចងចាំដ៏អស្ចារ្យនោះជាអ្វីដែលត្រូវបានចែករំលែកកាលពីថ្ងៃសៅរ៍ទី១៩ក្នុងកម្មវិធី Happy Man​ Fans Day នៅសួនកម្សាន្តឌ្រីមលែនឌ៍។វាគឺពិតជាថ្ងៃដ៏ពិសេសអស្ចារ្យដោយកម្មវិធីបានចាប់ផ្តើមបង្កើតនូវភាពសប្បាយរីករាយចាប់ពីម៉ោងរសៀលតទៅ។ imageក្នុងព្រឹត្តិការណ៍ដ៏រីករាយនោះផងដែរក៏មាននូវស្តង់ជាច្រើនត្រូវបានបង្កើតឡើងដើម្បីលក់វត្ថុអនុស្សាវរីយ៍និងទំនិញផ្សេងៗក្នុងសួនកម្សាន្តឌ្រីមលែនឌ៍ថែមទៀតផង។រីឯនៅតាមស្តង់ក្នុងសួនកម្សាន្តឌ្រីមលែនឌ៍ក៏មានការចែកនូវមួកដ៏ស្រស់ស្អាតដល់ប្អូនៗកុមារសម្រាប់ពាក់លេងនិងមានប៉េងប៉ោងចម្រុះពណ៌​​ជាច្រើនត្រូវ​​បានចងទុកនៅគ្រប់ទីកន្លែងក្នុងសួនកម្សាន្តដើម្បីឲ្យប្អូនៗកុមារជ្រើសរើសយកតាមចំណូលចិត្តរបស់គេបានដោយសេរីឥតគិតថ្លៃ។នៅក្នុងកម្មវិធីនោះក៏មានការសម្តែងសៀកការសម្តែងរបស់ប្អូនៗកុមារហើយជាពិសេស Mr. Happy Man របស់យើងបានធ្វើឲ្យអ្នករាល់គ្នាដែលបានចូលមកលេងក្នុងសួនកម្សាន្តឌ្រីមលែនឌ៍មានភាពភ្ញាក់ផ្អើលនិងសប្បាយរីករាយផងដែរ។សម្រាប់ប្អូនៗកុមារក៏បានទស្សនាការសម្តែងសៀកក្បាច់រាំគូររូបស្អាតៗលើមុខនិងជិះឧបករណ៍កម្សាន្តទាំងអស់របស់សួនកម្សាន្តឌ្រីមលែនឌ៍នៅពេលរសៀលនោះយ៉ាងរីករាយក្រៃលែង។

image

នៅម៉ោងល្ងាចគឺពេលដែលមេឃចាប់ផ្តើមងងឹតពន្លឺភ្លើងដ៏ស្រស់ស្អាតក៏ត្រូវបានបំភ្លឺឡើងហើយបានធ្វើឲ្យបងប្អូនទាំងអស់ដែលបានចូលកម្សាន្តក្នុងសួនកម្សាន្តឌ្រីមលែនឌ៍ភ្ញាក់ផ្អើលនិងស្ញើចសរសើរនូវពន្លឺភ្លើងដែលត្រូវបានរៀបចំយ៉ាងស្រស់ស្អាត។មិនយូរប៉ុន្មានកម្មវិធីដ៏រីករាយក៏បានចាប់ផ្តើមហើយពិធីករក៏បានធ្វើការស្វាគមន៍ចំពោះបងប្អូនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនិងបានអញ្ជើញតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាគឺលោកនីកូដើម្បីឡើងមកធ្វើការបកស្រាយបទចម្រៀង។ក្រៅពីការបកស្រាយចម្រៀងដ៏ពិរោះរបស់លោកនីកូក៏មានការសម្តែងសៀក  ក្បាច់រាំនិងការសម្តែងផ្សេងៗជាច្រើនទៀត។កម្មវិធីក៏មានការលេងល្បែងកម្សាន្តនិងផ្តល់ជូនរង្វាន់ជាច្រើនដូចជាសំបុត្រចូលសួនកម្សាន្តឌ្រីមលែនឌ៍និងសំបុត្រជិះឧបករណ៍កម្សាន្តទាំងអស់របស់ឌ្រីមលែនឌ៍ឥតគិតថ្លៃផងដែរ។

image

ឆ្លៀតក្នុងឱកាសនោះដែរ ឌ្រីមលែនឌ៍ ក៏បានណែនាំនូវគម្រោងថ្មីពិសេសមួយ ដល់អតិតថិជនរបស់ខ្លួន គឺលោកអ្នកចំណាយត្រឹមតែ ១ ដុល្លារប៉ុណ្ណោះនៅរៀងរាល់ថ្ងៃសៅរ៍ លោកអ្នកនឹងទទូលបានភាពរីករាយជាមួយការជិះឧបករណ៍កម្សាន្តគ្រប់ប្រភេទទាំងអស់របស់ឌ្រីមលែនឌ៍​​ដោយសេរីនិងគ្នានដែនកំណត់មានន័យថា ១ដុល្លារលោកអ្នកអាចជិះបានឡានបុកគ្នា  សំពៅចោរសមុទ្រ  រទេះភ្លើងហោះ  ទ្វីនទ្វីស្ទ័រ  ថាសហោះភពក្រៅ កន្រ្តកយក្ស  លេងក្នុងពិភពកម្សាន្តកុមារ និងឧបករណ៍កម្សាន្តជាច្រើនទៀតរបស់ ឌ្រីមលែនឌ៍។ ការផ្តល់ជូនពិសេសនេះ គឺចង់ឲ្យអតិថិជនទាំងរបស់ ឌ្រីមលែនឌ៍ ទទូលបានភាពសប្បាយរីករាយ យ៉ាងពិតប្រាកដជាមួយការជិះឧបករណ៍កម្សាន្តគ្រប់ប្រភេទទាំងអស់។

imageimage