ព័ត៌មាន

ឧបករណ៍ Tablet Lenovo S5000 នឹងបញ្ចេញនៅពេលឆាប់ៗនេះ

ឧបករណ៍ Tablet Lenovo S5000 បានបំពាក់មកជាមួយ Multi-touch អេក្រង់HD ទំហំ 7 អ៊ីង  កម្រិតបង្ហាញ 1280 x 800 ភិចសែល 350 ជាមួយនឹងពន្លឺភ្លឺច្បាស់ ដោយប្រើបច្ចេកវិទ្យា IPS ។ ការរចនារូបរាងកោងកាន់តែគួរឲ្យទាក់ទាញ ។ ម៉ូដែលនេះក៏បានបំពាក់មកជាមួយបំពង់សម្លេង និងកាមេរ៉ាមុខទំហំ 1.6 ដែលជាប្រភេទ Autofocus ផងដែរ ។ image

ងាយស្រួលជាមួយប៉ូតុងបើក និងថាសដាក់ស៊ីមនៅពីខាងឆ្វេង  micro-SIM slot ប្រភេទ  (HSPA +3 G) កាន់តែពិសេសជាមួយនឹងរន្ធ USB-OTG ស្ថិតនៅផ្នែកខាងក្រោមផងដែរ ។

image

ម៉ូដែល S5000 បានបំពាក់ជាមួយប្រព័ន្ធដំណើរការ ដែលរឹតតែរហ័សរហួន Android 4.2 Jelly Bean ខួរក្បាល quad-core ជាមួយនឹងល្បឿន 1.2 GHz និង 1 GB RAM សម្រាប់ជំនួយការផ្ទុកទិន្ន័យ  បន្ថែមជាមួយមេម៉ូរ៉ី 16 GB ផងដែរ ។

image

ទន្ទឹមនឹងនេះ ការភ្ជាប់ប្រព័ន្ធ Wi-Fi, Bluetooth 4, G-sensor, GPS. 3450 mAh ក៏មានសមត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ផងដែរ ។

ប្រភពៈ sohoa.vnexpress.net