កាលពីថ្ងៃទី 26 តុលា 2013 កន្លងទៅនេះក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជាបានប្រកាសជាឧទ្បារិកថា Nokia Lumia 1020 ដែលជាស្មានហ្វូនមានកាមេរ៉ារៀមច្បងគេនៅទូទាំងពិភពលោកនាពេលបច្ចុប្បនេះបានត្រូវដាក់លក់នៅទីផ្សារនៃប្រទេសកម្ពុជាយើងហើយ។ NokiaLumia1020មានសមត្ថភាពខ្ពស់ ដោយថតរូបភាពបានច្បាស់បំផុតប្រហាក់ប្រហែលគ្នាទៅនឹងកាមេរ៉ាឌីជីថល ក៏ព្រោះតែស្មាតហ្វូតនេះបានបំពាក់បច្ចេកវិទ្យា Pureview កាមេរ៉ា 41 MP Sensor ជំនាន់ទីពីរ, កញ្ចក់ ZEISS optics ដែលមាន lens ប្រាំមួយជាន់និងគ្រឿងជួយទប់លំនឹងកាមេរ៉ា។ ដោយប្រើប្រាស់កម្មវិធីថ្មីមួយដែលមានឈ្មោះថា Nokia Pro Camera ធ្វើឲ្យ Nokia Lumia 1020 អាច Zoom រូបភាពពីទីឆ្ងាយដែលពីបាកនឹងមើលឃើញដោយភ្នែកទទេ។ លោក កែម សុវណ្ណា អ្នកថតរូបវិជ្ជាជីវៈនៃកម្ពុជាមួយរូប ដែលបានប្រើ Nokia Lumia 1020 មួយរយៈមុននឹងកម្មវិធីប្រកាសចេញលក់ស្មាតហ្វូននេះ បានបញ្ចាក់ថា៖ Nokia Lumia 1020 បានបោះជំហាន ទៅមុខយ៉ាងធំមួយនៅក្នុងការថតរូបដោយស្មាតហ្វូន។ ដោយមានកាមេរ៉ា 41 MP Sensor និងកម្មវិធី Nokia Pro Camera នេះបានបង្កភាពងាយស្រួលក្នុងការថត, កាត់ត, និងចែកចាយរូបភាពដែលច្បាស់គ្មានគួប្រៀប។មានប្រសាសន៍ទៅកាន់ទីភ្នាក់ងារសារព័តិមានក្នុងឪកាសនោះដែរលោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ទ្បាវ បានលើកទ្បើងថា៖ អតិថិជនរបស់យើងបន្តចង់បានស្មាតហ្វូនដែលមានកាមេរ៉ាគុណភាពខ្ពស់ដែលពួកគេអាចជឿជាក់បានក្នុងការថតរូបនិងការចែករំលែករូបភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ Nokia Lumia 1020 គឺជាស្មាតហ្វូតដំបូងគេបង្អស់ដែលវ៉ាដាច់កាមេរ៉ាឌីជីថលជាច្រើន ហើយធានាបានថាអ្នកប្រើប្រាស់ទទួលបានរូបភាពជាទីពេញចិត្តទោះជាថតនៅទីដែលមានពន្លឺខ្សោយក្ដី ខ្លាំងក្ដី។ Nokia Lumia 1020 នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ដែលនៅក្នុង Store មានកម្មវិធីប្រមាណជាង 170,000។ Nokia Lumia 1020ដាក់លក់នៅកម្ពុជាហើយដែលមានពីរពណិសម្រាប់ជ្រើសរើសគឺ ពណិលឿងនិងខ្មៅ។ រាល់ការជាវ Nokia Lumia 1020 មួយគ្រឿងអតិថិជននឹងទទួលបានសំបកទូរស័ព្ទពណិខ្មៅដែលរាងដូចកាមេរ៉ាសុទ្ធសាធនិងដែលមានបំពាក់ថ្មទូរស័ព្ទបម្រុងទៀតផង៕