ព័ត៌មាន

រថយន្តដឹកទូរស័ព្ទ LG G2 ចំនួន22,500 គ្រឿងត្រូវបានចោរលួច


ស្មាតហ្វូន LG ស្ថិតនៅមិនឆ្ងាយពីរដ្ឋ Sprint (U.S.) បានបង្ហាញវត្តមានកាលពីសប្តាហ៍មុន ។ ដោយយោងតាមប្រភពពត៌មាន CNet រថយន្តដឹកទូរស័ព្ទ LG G2 ចំនួន22,500 គ្រឿងត្រូវបានចោរលួចនៅ ខណៈពេលដែលមានការដឹកជញ្ចូនទៅទីក្រុង Louisville និង Kentucky  ។ ដែលម៉ូដែលនេះ ត្រូវយកទៅ Sprint ដើម្បីបង្ហាញនៅខែក្រោយ ។ imageរឿងហេតុដំបូងឡើយ អ្នកបើករថយន្តចុះពីលើរថយន្តទៅបត់ជើង ប៉ុន្តែពេលត្រលប់មកវិញ ស្រាប់តែបាត់រថយន្ត ។ ករណីនេះប៉ូលីសបាន ធ្វើការស៊ើបអង្កេតដើម្បីស្វែងរកចោរដែលលួចនោះហើយ ។ គួរបញ្ចាក់ផងដែរថា LG ជាទូរស័ព្ទដែលលេចធ្លោជាងគេបំផុតប្រចាំឆ្នាំ 2013 នេះ ។ ហើយគេប៉ាន់ប្រមាណមើលថា​ LG អាចលក់បានដប់លាន គ្រឿងក្នុងមួយថ្ងៃ បើប្រៀបទៅ iPhone 5C និង iPhone 5S​ ចំនួនបីថ្ងៃដំបូង លក់បានត្រឹមតែ ប្រាំបួនលានគ្រឿងប៉ុណ្ណោះ ។

ប្រភពៈ sohoa.vnexpress.net