ត្រកូល Max បានផុសរូបរាងថ្មីមួយទៀតដែលក្រុមហ៊ុន HTC បានដាក់លក់នៅក្នុងប្រទេសវៀតណាម ។ ម៉ូដែលថ្មី HTC Max ត្រូវបានរចនាឡើងជាមួយអេក្រង់ថាច់ស្រ្គីនទំហំ 5.9 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 1.080p Full HD និងបំពាក់ជាមួយបច្ចេកវិទ្យា IPS ។ ជាពិសេសម៉ូដែល HTC One បានប្រើជាមួយបន្ទៈឈីបប្រភេទ Snadragon 600 Max អង្គប្រត្តិបត្តិការ 4 cores មានល្បឿន 1.7 GHz និងមានអង្គជំនួយការ RAM ទំហំ 2 GB រឹតតែពិសេសជាមួយនឹងអង្គក្រាហ្វិក Adreno 320 ។ វាមានមេម៉ូរ៉ីក្នុងម៉ាស៊ីនដែលមានសមត្ថិភាព 16 GB ។
បន្ថែមពីអ្វីដែលអ្នកចង់បាននោះគឺ បានដាក់ដំណើរការជាមួយប្រព័ន្ធប្រត្តិបត្តិការសេរ៉ីថ្មី Android 4.3 រួមជាមួយនឹង Sense 5.5 ។ គួរកត់សម្គាល់ផងដែរថា ម៉ូដែលនេះបានមកដល់ប្រទេសវៀតណាមហើយក្នុងតម្លៃ 18 លានដុល្លា ។
ប្រភពៈsohoa.vnexpress.net