នៅតាមគេហទំព័រ Tenaa និង FCC បានប្រាប់ពីពត៌មានលំអិតពីម៉ូដែល Samsung GT-I8580 ជាមួយនឹងការរចនាបែបថ្មីគឺ Galaxy S4 Active ។ .
ដោយយោងតាមប្រភព Thedroidguyបានឲ្យដឹងថាស្មាតហ្វូន Samsung GT-I8580 នឹងបានមកដល់ជាមួយនឹងឈ្មោះថ្មីគឺ Active Galaxy Mini ។ មួយវិញទៀត Active Galaxy Mini បានបំពាក់មកជាមួយអេក្រង់ដែលមានកម្រិតបង្ហាញ 480 x 800 ភិចសែលជាមួយនឹង ទំហំ 4.65 អ៊ីង ។
សម្រាប់ប្រភេទ Active S4 ដែលជាផលិតផលថ្មីបានបំពាក់មកជាមួយ Chip 400 Snapdragon និងអង្គប្រត្តិបត្តិការ Dual core CPU ជាមួយនឹងល្បឿន 1.2GHz និងអង្គជំនួយ 1GB RAM ។
កាន់តែពិសេសផងដែរជា មួយនឹងការតម្លើងដោយឥតគិតថ្លៃ ជាមួយប្រព័ន្ធប្រត្តិការ Android 4.2 ជាមួយនឹងកាមេរ៉ាដែលមានកម្រិតបង្ហាញពិសេស 5 មេហ្គាភិចសែល ។ អ្នកប្រាកដជាមិនលំបាក យកតាមខ្លួននោះទេជាមួយនឹងទំងន់ 135g និងមានកម្រាស់ ប្រហែល 9 mm ។
ប្រភពៈ sohoa.vnexpress.ne