ព័ត៌មាន

iPad ផ្ទុះនៅបន្ទប់បង្ហាញ

បណ្តាញហាង Vodafone នៅទីក្រុងកូបឺរ៉ា នៃប្រទេសអូស្ត្រាលីបានជួបអាសន្នកាលពីថ្ងៃទី 06 ដោយសារតែមានការផ្ទុះ iPad ដោយគ្មានមូលហេតុ ។ តាមពិតដោយសារតែការសាកថ្ម ទើបបណ្តាលឲ្យផ្ទុះ នេះដោយយោងតាមសម្តីរបស់អ្នកនាំពាក្យរបស់ភ្នាក់ងារ

image

Vodafone ដែលបានអះអាងទៅគេហទំព័រ  News.com.au ។ ជាពិសេសភ្លើង បានបន្សល់ផ្សែងខ្មៅអួរអាប់នៅលើ iPad  ដែលកំពុងសាកថ្ម ។  

 

អ្នកដំណាងឲ្យក្រុមហ៊ុន  Apple បានទៅដលហាងដើម្បីប្រមូលផលិតផល និងរកមូលហេតុចំបង ។ ទីបំផុតគឺបណ្តាលមកពីការប្រើឆ្នាំងសាកដែលមិនមានគុណភាព(ចាស់ពេក)ទើបបណ្តាលឲ្យមានការផ្ទុះដូច្នេះ ។

ប្រភពៈ sohoa.vnexpress.net