ទីផ្សារស្មាតហ្វូន Hkphone Revo NEOកានតែមានប្រជាប្រិយភាព ពីព្រោះវាបានបំពាក់មកជាមួយការភ្ជាប់ដ៏ពិសេស NFC ដែលអាចឲ្យអ្នកដំណើរការប៉ៈអេក្រង់បានកាន់តែងាយស្រួល ។
NEO Revo គឺជាម៉ូដែលថ្មីបំផុតដែលបានបំពាក់មកជាមួយខួក្បាលQuad-core បំពាក់ជាមួយដំណើរការកម្មវិធី Hkphone ដែលកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការទំនាក់ទំនងភ្ជាប់កម្មវិធីតាម wireless ។
ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់អាចបញ្ចូនទិន្ន័យទៅទូរស័ព្ទដ៏ទៃទៀត ឬការចំណាយផ្សេងៗដោយចុចតែម្តងរួចជាស្រេច ។ ជាពិសេសផងដែរ អេក្រង់របស់វាមានទំហំ 5អ៊ីង full HD កម្រិតបង្ហាញ 1,080 x 1,920 ភិចសែល ដែលបានធ្វើឲ្យកាន់តែមានភាពងាយស្រួលថែមមួយកម្រិតទៀតជាមួយនឹងការមើលវីដេអូ លេងហ្គេម ។ គួរបញ្ចាក់ថា កាន់តែទាក់ទាញថែមមួយកម្រិតទៀតដោយសារវាមានកាមេរ៉ាទំហំ 13 មេហ្គាភិចសែល ។
ប្រភពៈ sohoa.vnexpress.net