ព័ត៌មាន

Nokia 515 គុណភាពថ្មី

Nokia 515 គឺជា​ទូរស័ព្ទដៃ​ម៉ូ​ដែល​ថ្មី​របស់ Nokia ដែល​ត្រូវបាន​រចនា​ឡើង​មាន​សម្រស់​ស្រស់​ឆើតឆាយ​នៃ​តួខ្លួន​ផលិត​ពី​ អាលុយមីញ៉ូម​មាន​ភាព​ប្លែក​ពី​បណ្ដា​ទូរស័ព្ទ​ជំនាន់​មុន។ នឹងប្រើដោយកញ្ចក់អេក្រង់ Gorilla Glass 2 ប្រភេទ QVGA LCD ទំហំ 2.4 អ៊ីញ និង​មាន Keypad ដែល​ទប់ស្កាត់​ការ​ជ្រាប​ទឹក​ប្រភេទ​ថ្មី។

image

បន្ថែម​ពីនោះ​ទៀត Nokia 515 មាន​កាមេរ៉ា​ក្រោយ​ទំហំ 5 មេហ្គាភិចសែល អមដោយ​ភ្លើង​ពិល LED Flash, កម្រិត​ HD, ការអាចប្រើប្រាស់​អ៊ិន​ធើ​ណែ​តក្នុង​ល្បឿន​លឿន 3.5G, រួចនឹងកម្មវិធី​កម្សាន្ត និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​ទៀត។ ក្រៅពីនោះ Nokia 515ក៏បាន​ភ្ជាប់​ជាមួយ​កម្មវិធី​សម្រាប់​ការថតរូប Face Detection និង Panorama  ហើយនឹងមានជម្រើសរើស 2 ពណ៌ (ពណ៌ ស និង ខ្មៅ)។

ប្រភពៈ

sohoa.vnexpress.net