ថ្មី ហើយកាន់តែពិសេពី HTC 8S បានត្រលប់មកវិញជាមួយកម្មវិធី Windows Phone 8S ដែលពិតជាគួរឲ្យភ្ញាក់ផ្អើលបំផុត ។ទោះបីជាយ៉ាងណាក៏ដោយជាលទ្ធផលគឺដូចម៉ូដែល One X និង Ryhme គឺ HTC 8S បានត្រលប់មកប្រទេសវៀតណាមជាមួយនឹងការផ្តល់ជូននូវតម្លៃពិសេស ដែលមិនដូចមុន ។ ជាមួយនឹងគុណតម្លៃពិសេស HTC 8S បានបំពាក់កម្មវិធី Windows Phone ដើម្បីប្រកួតគ្នាផ្ទាល់ លើទីផ្សារជាមួយ Nokia Lumia 520 ដែលក៏ជាំផលិតផលថ្មីដូគ្នា ។
បើនិយាយពីលក្ខណៈពិសេសរបស់ HTC 8S វាបានបំពាក់អេក្រង់ LCD ទំហំ 4 អ៊ីងមានកម្រិតបង្ហាញ 800 x 480 ភិចសែល ។ មួយវិញទៀត វាបានបង្កប់ខួរក្បាលប្រភេទDual-core ល្បឿន 1 GHz និងមានអង្គជំនួយការ 1 GB RAM ជាមួយនឹងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 4 GB ហើយក៏អាចបន្ថែមឲ្យធំជាងនេះក៏បាន ។ សូមបញ្ចាក់ ថាវាមានថាមពលថ្ម 1,700 mAh ហើយចាញ់ម៉ូដែលថ្មី Nokia Lumia 520 ត្រង់វាមិនមាន កាមេរ៉ាមុខមានតែកាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល មានកម្រិតបង្ហាញ 720p ។
ប្រភព: sohoa.vnexpress.net