ព័ត៌មាន

តើក្រុមហ៊ុន Sony មានអ្វីមកអួតនៅចុងឆ្នាំ?

សម្រាប់ម៉ូដែលថ្មី  Xperia E  ជាផលិតផលរបស់ក្រុមហ៊ុន Sony ដែលមាននៅក្នុងស្តុកប្រហែល  2.6 លានគ្រឿង ។  Xperia របស់  Sony មានតម្លៃថោក ប៉ុន្តែនៅមិនទាន់ ពេញនិយមខ្លាំងនៅឡើយ ។

វាបាននាំមកជាមួយអេក្រង់ 3.5អ៊ីង ជាមួយកម្រិតបង្ហាញ  320 x 480  ភិចសែល មានល្បឿន  1 GHz ខួរក្បាល core chip  និងមានអង្គជំនួយការ 512 MB RAM  ជាមួយមេម៉ូរ៉ីក្នុងម៉ាស៊ីន​ 4 GB ហើយអាច បន្ថែមឲ្យមេម៉ូរ៉ីធំជាងនេះទៀតបានផងដែរ ។ 

image

Xperia E មានកាមេរ៉ា 3.2មេហ្គាភិចសែលប៉ុន្តែវា មានពន្លឺសមរម្យ ដោយសារតែវាបានបំពាក់ជាមួយប្រព័ន្ធដំណើរការ  Android 4.0  ដើររហ័សគួរឲ្យ ពេញចិត្ត ។   ជាមួយនឹងតម្លៃសមរម្យ ហើយគុណភាពខ្ពស់កាន់ តែពិសេសជាមួយនឹង យីហោ Sony គួរឲ្យទាក់ទាញចិត្តផងដែរ ។

ប្រភពៈ  sohoa.vnexpress.net