ព័ត៌មាន

iPhone មានសំពាធសម្រាប់ផលិតផលថ្មី


IPhone 5S បានបង្ហាញខ្លួនតែមិនសូវលេចធ្លោ ព្រមគ្នាជាមួយនឹងការលក់ iPhone 5C​មិនសូវទទួលបានជោគជ័យដែរនោះ ។ បើយោងតាមអ្នកវិភាគ  Chris Caso នៃក្រុម  Susquehana​  ​​   Financial Group បានឲ្យដឹងថា​តម្រូវការ iPhone បានកើនឡើងខ្ពស់ ដែលជាពិសេសស្មាតហ្វូនគុណភាពខ្ពស់ iPhone 5S  មានការគាំទ្រ និងមានភាពមមាញឹកជាង 5C iPhone លើទីផ្សារ ។

 

image

Caso  បានបន្ថែមទៀតថា បើទោះបីជាវាដូចច្នេះក្តី ក៏វាជាសំពាធធ្ងន់មួយសម្រាប់ការបង្ហាញ iPhone 6ដែរ ។

មួយវិញទៀតបើយោងតាមពត៌មានស្តីពីចង្វាក់ផលិតកម្មរបស់   Caso បានឲ្យដឹងថាវាគ្មានអ្វី​អស្ចារ្យនោះទេ ពីព្រោះម៉ូដែលថ្មីបានប្តូពី  iPhone ដើម្បីផលិតទៅជា iPhone 5S និង  5C ប៉ុណ្ណោះ ។  ក្រុមហ៊ុន Apple នៅតែផ្សព្វផ្សាយបន្តពីផលិតផល បើទោះបីជាមានទូរស័ព្ទចិនជាច្រើនបាន ផលិតចេញដោយមានកិច្ចព្រមព្រៀងពីបណ្តាញ China Mobile ក៏ដោយ ។

ជាចុងក្រោយ Caso ក៏បានបន្ថែមថា ក្រុមហ៊ុន  Apple នឹងបង្ហាញម៉ូដែលស្មាតហ្វូនថ្មីមានអេក្រង់កាន់តែធំជាងមុនហើយនឹងមិនបរាជ័យទៀតទេ ។

ប្រភពៈ sohoa.vnexpress.net