ព័ត៌មាន

Nokia Windows Phone ជិតដាក់បង្ហាញហើយ

នាពេលថ្មី Lumia Smartphone ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 8 ស៊ីមពីរនឹងដាក់បង្ហាញនៅដើមឆ្នាំ ២០១៤ ខាងមុខនេះហើយ ។

មានពាក្យចចាអារ៉ាមជាច្រើនបានឲ្យដឹងថា Lumia នេះមានលេខកូដ Moneypenny និងមានការរចនាយ៉ាងស្រស់ស្អាត ទាក់ទាញបំផុតក្នុងឆ្នាំថ្មីនេះ ។

 image

ម៉ាស៊ីននេះបំពាក់នូវប្រព័ន្ធ 3G ហើយមានគម្រោងនឹងដាក់លក់នៅលើទីផ្សារអាស៊ីអាគ្នេយ៍ក្នុងពេលឆាប់ៗនេះហើយ ។ វាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone មានអង្គចងចាំទំហំ 1GB និងមានខួរក្បាលប្រភេទ Dual-Core ។

យ៉ាងណាមិញ តម្លៃរបស់វានៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ ។

ប្រភពៈ sohoa.vnexpress.net