ព័ត៌មាន

លក្ខណៈពិសេសមួយចំនួនរបស់ម៉ូដែល Asus


កាន់តែពិសេសជាមួយ Note 6 FonePad ប្រើអេក្រង់បង្ហាញ Full HD មានទំហំ 6 អ៊ីងកាន់តែស្រស់ស្អាត និងងាយស្រួលដាក់តាមហោប៉ៅ ។ មួយវិញទៀតវាមានទម្ងន់ស្រាលពីព្រោះវាប្រើShell ផ្លាស្ទិក ។ចំណែកឯទីតាំងដាក់ម៉េម៉ូរ៉ីវិញគឺផ្នែកខាងចុងដែលងាយហូតចេញ និងដាក់ចូល ។  មួយវិញទៀត វាកាន់តែស្រស់ស្អាតបន្ថែមមួយកម្រិតទៀតដោយសារវាមានប៊ិចអមជាមួយ ។

 

image

Asus មានរូបរាងស្រស់ស្អាត ហើយងាយស្រួលប្រើប៊ិចលើវា ដោយគ្រាន់តែទាញប៊ិចចេញមកធ្វើការ គូសវាសរសេរ ហើយអាចប្តូរទំព័របានទៀតផង ។  

ម៉ូដែលនេះក៏បានបង្កប់មកជាមួយអេក្រង់មានកម្រិតបង្ហាញ Full HD ជាមួយកម្រិតភាពច្បាស់ 1,920 x 1,080 ភិចសែល ។ Note 6 FonePad ក៏បានបំពាក់ជាមួយ Intel Atom Z2580 ល្បឿន  2 GHz ប្រព័ន្ធ ដំណើរការខួរក្បាលDual core  ថែមទាំងមានអង្គជំនួយការ RAM ទំហំ  2 GB ព្រមទាំងមានម៉េម៉ូរ៉ី​ក្នុងទំហំ  16 GB ហើយអាចបន្ថែម microSD កាតSlot រហូតដល់ទៅទំហំ  64 GB ។ លើសពីនេះទៀត  កាមេរ៉ារបស់វាមានទំហំ  8 មរហ្គាភិចសែល វីដេអូប្រភេទ Full HD ហើយក៏មានកាមេរ៉ាមុខទំហំ  1.2 មេហ្គាភិចសែល ថែមទាំងអាចប្រើវីដេអូសម្រាប់ការហៅចេញទៀតផង ។សូមបញ្ចាក់ថា  Note 6 មាន សមត្ថភាពថ្ម  3,200 mAh និងមានទម្ងន់  210 ក្រាម ហើយក៏បានដាក់ដំណើរការជាមួយអង្គដំណើរការ Android 4.2 Jelly Bean ផងដែរ ។

 

ប្រភពៈ sohoa.vnexpress.net