ព័ត៌មាន

Samsung Galaxy S5 នឹង​បង្ហាញខ្លួន​នៅ​ទីក្រុង​ឡុង​ដ៍​ក្នុង​ខែមីនា

            ស្មា​ត​ហ្វូ​ន Galaxy S5 របស់​ក្រុមហ៊ុន Samsung អាចនិងចេញ​នៅ​ខែមីនា​ ​មិន​មែននៅក្នុង​ខែមេសា​ដែលជា​ពាក្យ​ច​ចាម​អារាម​កាលពីមុន​នោះទេ។ នេះបើ​យោងតាម​អ្នកកាសែត​អ៊ីតាលី លោក Flavio បាន​បង្ហោះ​ព័ត៌មាន​នៅលើ​បណ្ដាញ​សង្គម Twitter របស់គាត់​ថា​ក្រុមហ៊ុន Samsung នឹងត្រូវ​បានប្រកាស​ល​ក់​លក់ Galaxy S5 នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​ឡុង​ដ៍​នៅក្នុង​ពាក់កណ្តាល​ខែមីនា ។ ដែល​របាយការណ៍​នេះ​ក៏បាន​បញ្ជាក់ថា​លោក​បានទទួល​ព័ត៌មាន “តាម​ប្រភព​គួរ​ឲ្យ​ទុកចិត្តបាន​ជូនដំណឹង​ដល់​ខ្ញុំ»។

          ក្រុមអ្នកវិភាគ​មួយចំនួន​បាន​និយាយថា​ជំនាន់​មុន​ទូរស័ព្ទ Samsung Galaxy S 4 ត្រូវបាន​ប្រកាស​នៅ​ថ្ងៃទី 03 ខែឧសភា ឆ្នាំ 2013 នៅឯ​ព្រឹត្តិការណ៍​ក្នុង​ទីក្រុង ញូវយ៉ក។ មាន​របាយការណ៍​ជាច្រើន​ទៀតថា​ទូរស័ព្ទ Galaxy S5 បានចេញ​ផ្សាយ 1 ខែ​រួចទៅហើយ​នៅក្នុង​ព្រឹត្តិការណ៍ MWC ឆ្នាំ 2014 កន្លងទៅនេះ។

         Samsung Galaxy S5 ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ការ​រចនា​ថ្មី​ទាំងស្រុង​បើ​ប្រៀបធៀប​ទៅនឹង​មុន​របស់ខ្លួន។ ទូរស័ព្ទ​នេះ​បាន​បំពាក់​មក​ជាមួយនឹង​លោហៈធាតុ​នៃ​សំបក​ទូរស័ព្ទ​និង​នាំមក​នូវ​ការបង្ហាញ​ថ្មី​គឺ Resolution 2K ។

image