ព័ត៌មាន

ទូរស័ព្ទ Nokia Lumia 1320 និងចេញលក់​នៅក្នុង​តំបន់​អាស៊ី

                ក្រុមហ៊ុន Nokia នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នឹង​ចេញលក់​ទូរស័ព្ទ​ប្រភេទ Lumia 1320 នៅ​ថ្ងៃទី17 ខែមករា​ខាងមុខ​នេះហើយ​ដែលមាន​តំលៃ​ប្រហែល 370 ដុល្លារ​អាមេរិក ។ នេះ​ជា​ផែនការ​មួយ​នៅ​ដើមឆ្នាំ ២០១៤ របស់​ក្រុមហ៊ុន Nokia ដែលមាន​បំណង​ចូលទៅ​កាន់​ទីផ្សារ​អាស៊ី។ ទូរស័ព្ទ Nokia Lumia 1320 ត្រូវបាន​បំពាក់​ដោយ​អេក្រង់ Touchscreen 6 inch និង​កញ្ចក់​ប្រភេទ Gorilla Glass toughen 3 ។ ចំណែកឯ​គុណភាព​បង្ហាញ​របស់​អេក្រង់​ទូរស័ព្ទ Lumia 1520 ក្នុង​កម្រិតស្ដង់ដា Full HD 1920 x 1080 pixels និង 245 ppi pixel density ។ ទូរស័ព្ទ Lumia 1320 ដំណើរការ​ដោយ CPU ប្រភេទ Dual-Core Qualcomm Snapdragon S4 1,7 GHz , RAM ទំហំ 1GB , អង្គ​ចងចាំ​ខាងក្នុង 8GB និង​មាន​រន្ធ​ដោត​កាត​ប្រភេទ microSD  ដែល​អាច​គាំទ្រ​រហូតដល់​ទៅ 64GB ។ ទូរស័ព្ទ Lumia 1320  មាន​កាមេរ៉ា​ដែល​អាច​ថត​យក​រូបភាព​បាន​ក្នុង​ទំហំ 5MP និង​ខាងមុខ 0.3 MP ជាមួយ​ថាមពល​ថ្ម 3400 mAh ហើយ​ទូរស័ព្ទ​នេះ​មាន 3 ពណ៌​សម្រាប់​អ្នកប្រើប្រាស់​ជ្រើសរើស​រួមមាន ពណ៌​ខ្មៅ, លឿង​និង ពណ៌​ស៕

image