ព័ត៌មាន

រីករាយការបញ្ចុះតម្លៃដ៏អស្ចារ្យក្នុងឱកាសសម្ពោធសាខាហាងទំនើបសាមសុងថ្មីក្នុងខេត្តបាត់ដំបង

ភ្នំពេញ ថ្ងៃទី 15.01.2014 ក្រុមហ៊ុន សាមសុងដែលជាក្រុមហ៊ុនម៉ាកផលិតផលបច្ចេកវិទ្យានាំមុខគេនៅលើទីផ្សារ​កម្ពុជា និងទូទាំងពិភពលោកធ្វើការផ្គត់ផ្គង់ផលិតផលបច្ចេកវិជ្ជាច្នៃប្រឌិតគ្រប់ប្រភេទ

image

ដើម្បីឆ្លើយតប និងបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនក៏ដូចជានាំមកនូវភាពកាន់តែងាយស្រួល

បន្ថែមទៀតសម្រាប់តម្រូវការជីវិតរស់នៅប្រចាំថ្ងៃ និងពាណិជ្ជកម្ម។

សម្រាប់វត្តមានអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន សាមសុង ទទួលបានការ   គាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកប្រើទាំងអស់ទូទាំងប្រទេសដែលជាកម្លាំងទិញដ៏សំខាន់ក្នុងការ ជំរុញបរិមាណលក់ឱ្យបានឈានដល់ចំណុចកំពូល។ លើសពីនេះទៀត ក្រុមហ៊ុន សាមសុងបានអភិវឌ្ឍ និងកំណត់តួនាទីរបស់ខ្លួន ដើម្បីទទួលបានប្រជាប្រិយភាពកាន់តែខ្លំាង និងក្លាយជាស្លាកសញ្ញា ទី 1 សម្រាប់ប្រជាជនកម្ពុជាគ្រប់ពេលគិតដល់ផលិតផលបច្ចេកវិទ្យា ។

ខណៈពេលដែលតម្រូវការកើនឡើងយ៉ាងខ្លាំងនេះ ក្រុមហ៊ុនសាមសុងកំពុងធ្វើការពង្រីកតំបន់លក់​របស់ខ្លួនឱ្យកាន់តែទូលំទូលាយនិងច្រើនកន្លែង សម្រាប់ភាពងាយស្រួលដល់អតិថិជន ដូចនេះហើយ សាខាហាងទំនើបសាមសុងថ្មីមួយផ្សេងទៀតកំពុងបើកដំណើរការនិងត្រៀមខ្លួនជាស្រេចដើម្បីបម្រើជូនលោកអ្នកនៅខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅក្នុងហាងពិភពអេឡិចត្រូនិច នៅផ្លូវលេខ 2  ខាងត្បូងផ្សារណាត់ 100 ម៉ែត្រ ។

ដើម្បីអបអរកម្មវិធីបើកសម្ពោធសាខាហាងទំនើសាមសុងថ្មីនេះ សាមសុង ក៏មានការផ្តល់ជូនពិសេស ដើម្បីរីករាយជាមួយកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យដែលលោកអ្នកអាចទទួលបានទូរស័ព្ទ Samsung Galaxy Note 3 ក្នុងតម្លៃត្រឹមតែ 550 ដុល្លារSamsung Galaxy Tab 3 ( 7.0 ) ក្នុងតម្លៃត្រឹមតែ 200 ដុល្លារ និង Samsung Keystone ត្រឹមតែ 1 ដុល្លារ ដោយលោកអ្នកគ្រាន់តែអញ្ជើញមកកាន់សាខាហាងទំនើបសាមសុងដែលមានទីតាំងនៅក្នុងហាងពិភពអេឡិចត្រូនិក ដើម្បីទទួលបានគូប៉ុងសម្រាប់ចូលរួមការចាប់រង្វាន់ដើម្បីឈ្នះគូប៉ុងបញ្ចុះតម្លៃពិសេស សម្រាប់ទិញទូរស័ព្ទ Samsung ដ៏ទំនើបទាន់សម័យខាងលើ ពីថ្ងៃទី 17 ដល់ 19 ខែមករា ឆ្នាំ 2014

 អំពីក្រុមហ៊ុនSamsung Electronics co., Ltd

ក្រុមហ៊ុនSamsung Electronics co., Ltd​ គឺជាក្រុមហ៊ុននាំមុខគេ​លើពិភពលោក​ផ្នែកបច្ចេកវិទ្យា​ដោយ​​ផ្ដល់លទ្ធភាពថ្មីៗ​ជូនមនុស្សគ្រប់រូប​គ្រប់ទី​កន្លែង។​តាមរយះការបង្កើតថ្មីនិងរបបគំហើញឥតឈប់ឈរយើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន ម៉ាស៊ីនបោះពុម្ភ កាមេរ៉ា ប្រព័ន្ធ LTD  ឧបករណ៏ពេទ្យ ឧបករណ៍អគ្គិសនី និងដំណោះស្រាយ​ LED

យើងមានបុគ្គលិកចំនូន 270.000 នាក់ នៅទូទាំង 79 ប្រទេស​ដោយ​មានបរិមាណលក់ប្រចាំឆ្នាំចំនួន 189.8 ពាន់លានដុល្លាអាមេរិច។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.co​m