ព័ត៌មាន

Canon PowerShot SX600 កាមេរ៉ាដែលទើបនឹងចេញ

ប្រសិនបើ​អ្នក​ប្រាថ្នា​ចង់បាន​នូវ​ម៉ាស៊ីន​ថត​ឌីជីថល​ដែល​អាច​ថតរូប​បាន​ច្បាស់​មិន​ព្រិល​នោះ​អ្នក​គួរតែ​ជ្រើសរើស​នូវ​ម៉ាស៊ីន​ថត​ម៉ូ​ដែល Canon PowerShot SX600 ដែល​ទើបនឹង​ចេញ​ថ្មី​នេះ។ កាមេរ៉ា​ឌីជីថល​នេះ​មិន​ត្រឹម​តែមាន​រូបរាង​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ សូម្បីតែ​មុខងារ​ប្រើប្រាស់​ផ្សេងទៀត​ក៍​មិន​ចាញ់​ម៉ូ​ដែល​ផ្សេង​ប៉ុន្មាន​ដែរ Canon PowerShot SX600 មាន​កម្រិត​កាមេរ៉ា 16.0 មេ​ហ្គា​ភិ​ច​សែ​ល និង Sensor ជា​ប្រភេទ CMOS ហើយក៍​មានការ​ចូលរួម​ពីមុខ​ងារ​ដែល​អាច​ចាប់យក​រូបភាព​ដែល​នៅ​ទី​ឆ្ងាយ​បាន​រហូត​ទៅដល់ 18x (អ៊ុ​ប​ទិ​ខ​ល​ហ្ស៊ូ​ម) អេក្រង់​ទំហំ 3.0 អ៊ីង ប្រភេទ LCD ហើយ​អាច​ប្រើប្រាស់​ជាមួយនឹង​មេម៉ូរី​កាត​បាន​ច្រើន​ប្រភេទ​ដូចជា SD/SDHC/SDXC បាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ NFC,WiFi និង​អាច​ចាប់យក​រូបភាព​ក្នុង​កម្រិត 1080p Full HD 30fps ។ ប្រភេទ Canon PowerShot SX600 នាពេល​បច្ចុប្បន្ន​អ្នក​អាច​រកទិញបាន​នៅតាមបញ្ជោ​លក់កាមេរ៉ា ដែលលក់​ក្នុងតម្លៃ​ត្រឹមតែ 249$ ប៉ុណ្ណោះ ៕

image