ព័ត៌មាន

អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទដៃ​នៅ​កម្ពុជា ចាប់អារម្មណ៍​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ WINDOWS PHONE

ចាប់តាំងពី​ឆ្នាំ ២០១៣ មក ក្រុមហ៊ុន Nokia និង Microsoft បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទដៃ​យាង​ច្រេ​ី​ន​រហូតមក​ដល់ពេលនេះ​ប្រព័ន្ធ​ប្រតិបត្តិការ WINDOWS PHONEមានកម្ម​វិធី​ដល់​ជាង​ពី​សែន(២០០០០០)កម្មវិធី ក្នុង​គោលបំណង​លើកកម្ពស់​បទពិសោធន៍​ប្រើប្រាស់​នៃ​ស្មា​ត​ហ្វូ​ន Nokia Lumia ជូន​ដល់​អ្នកប្រើប្រាស់  ។ នៅ​កម្ពុជា កិច្ចសហការ​ខាងលើ សម្រេចបាន​សមិទ្ធិផល​ជាច្រើន​ដែលមាន​ជាអាទិ៍ ៖ កម្មវិធី​វចនានុក្រម​ខ្មែរ-អង់គ្លេស/អង់គ្លេស-ខ្មែរ/ខ្មែរ-ខ្មែរ, កម្មវិធី​ចូល​អាន​ព័​ត័​មាន​ខ្មែរ, វាយ​អក្សរ​ខ្មែរ, អាន​រឿង​កំប្លែង​ជា​ភាសា​ខ្មែរ, មើល​ទូរទស្សន៍ប៉ុស្តិ៍​ខ្មែរ, កម្មវិធី​ស្តាប់​វិទ្យុ​ភាសា​ខ្មែរ ។ល។ កម្មវិធី​សម្រាប់​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​ទៀត ត្រូវបាន​រំពឹងថា​នឹងដាក់​បញ្ចូល​ទៅក្នុង Windows Phone Store ក្នុង​ឆ្នាំ ២០១៤ ដោយ​បច្ចុប្បន្ននេះ អ្នក​ផលិត​កម្មវិធី​កំពុង​ធ្វើតេស្ត​សាកល្បង​លើ​កម្មវិធី​ដែល​ខ្លួន​បាន​ផលិត​រួច។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តំណាង​ក្រុមហ៊ុន Microsoft ក៏បាន​នឹង​កំពុង​ពង្រឹងសមត្ថភាព​និស្សិត​បច្ចេកវិទ្យា​ជាច្រើន​នាក់ ឲ្យ​មានលទ្ធភាព​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ ហើយ​ថែមទាំង​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដល់​បណ្តា​អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទ អំពី​ឱកាស​នៃ​ការបង្កើត​កម្មវិធី​ទូរស័ព្ទ​ដែល​អ្នកប្រើប្រាស់​កម្ពុជា​ត្រូវការ ក៏ដូចជា​ឱកាស​ទទួលបាន​ប្រាក់ចំណូល​ពី​កិច្ចការ​នេះ​ថែម​ទៀតផង ។

image

image

image

ជាក់ស្តែង​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅនេះ នៅ​ឱកាស​តាំង​ពិ​ពណ៌ Mobile App ដែល​បានរៀបចំ​ធ្វើ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា, លោក ឃី ទី​គា ដែលជា​អ្នក​ផលិត​កម្មវិធី​ទូរស័ព្ទ​មួយរូប បានធ្វើ​តេស្ត កម្មវិធី​លេងអុក​ខ្មែរ​អន​ឡាញ​នៅលើ​ស្មា​ត​ហ្វូ​ន Nokia Lumia បង្ហាញជូន​អ្នកចូលរួម​ទស្សនា​ជាច្រើន    នាក់។ ការធ្វើ​តេស្ត​នេះ ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ហើយ​ជា​ជំហាន​បន្ទាប់​លោក ទី​គា នឹង​យក​កម្មវិធី​ទៅ​ដាក់បញ្ចូល​ក្នុង Windows Phone Store ។ ដូច្នេះ​អ្នកប្រើប្រាស់​អាច​ទាញយក​មកប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។ ក្រោយពេល​ទាញយក​បាន​ហើយ អ្នកប្រើប្រាស់​អាច​ចូល​ទៅរក​ដៃគូ​អន​ឡាញ​គ្រប់​កម្រិត ឬ ណាត់​មិត្តភក្តិ​ប្រកួត​យ៉ាង​សប្បាយរីករាយ ។

image

image

នៅក្នុង​ពិធី​ពិ​ពណ៌​ដដែល​ខាងលើ​នេះដែរ ក៏មាន​បទឧទ្ទេសនាម​បង្ហាញជូន​អ្នកចូលរួម​ប្រមាណ ២០០ នាក់​អំពី​ឱកាស​នៃ​ការបង្កើត​កម្មវិធី​សម្រាប់​ទូរស័ព្ទ Windows Phone ក៏ដូចជា​ឱកាស​ទទួលបាន​ប្រាក់ចំណូល​ពី​កិច្ចការ​នេះ​បន្ថែមទៀត ។

image

image

ជាការ​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​កម្មវិធី​អុក​អន​ឡាញ, ក្រុមហ៊ុន Nokia ក៏បានផ្តល់​ស្មា​ត​ហ្វូ​ន Nokia Lumia ចំនួន​មួយគ្រឿង​ដល់​លោក ឃី ទី​គា និង ទូរស័ព្ទ​ជាច្រើន​គ្រឿង​ទៀត​សម្រាប់​ចាប់ឆ្នោត​ផ្តល់​រង្វាន់​ដល់​បណ្តា​អ្នក​ដែល​ចូលរួម​ស្តាប់​បទ​ឧ​ទេ្ទ​សនាម​អំពី Windows Phone ៕