ព័ត៌មាន

ក្រុមហ៊ុន​ Apple សន្យានឹងដោះស្រាយបញ្ហាអេក្រង់នៅលើ iOS 7

នាពេលថ្មីៗនេះ អ្នកប្រើប្រាស់ iOS 7 ជាច្រើននាក់បាននិយាយថា ស្មាតហ្វូនរបស់ពួកគេបានជួបប្រទះបញ្ហា Blue Screen និង Reboot ដោយស្វ័យប្រវត្តិ ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple ក៏បានចេញមកក្នុងការដោះស្រាយបញ្ហានេះផងដែរ ។ យោងទៅតាមគេហទំព័រ The Verge បានឲ្យដឹងថា នៅពេលដែលកម្មវិធីដូចជា iWork ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ iOS 7 ពេលនោះបញ្ហា Error ក៏បានបង្ហាញនៅលើអេក្រង់គឺ Blue Screen ឬក៏ Reboot ជាដើម ។

 image

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន APPLE ក៏បានបង្កើត Software Update ភ្លាមៗផងដែរ ។ គួរបញ្ជាក់ផងដែរថា បញ្ហានេះត្រូវបានរកឃើញនៅក្នុងខែកញ្ញាដែលត្រូវបានពិភាក្សានៅក្នុង Apple Forum និងនៅលើ Twitter ។

បើតាមសេចក្តីរាយការណ៍របស់ BGR ក្រុមហ៊ុន Apple នឹង Update ios 7.1 សម្រាប់តេស្តចាប់ពីថ្ងៃទី 12 ខែមករា ឆ្នាំ ២០១៤ រហូតដល់ថ្ងៃទី 03 ខែធ្នូឆ្នាំ ២០១៤ ។

ប្រភពៈ sohao.vnexpress.net