ព័ត៌មាន

Canon PowerShot ELPH 340 HS អាចកាហ្មង់បានតាមរយៈក្រុមហ៊ុន B&H Photo នៅសហរដ្ឋអាមេរិច

ឥឡូវនេះ​មាន​ប្រភេទ​កាមេរ៉ា​ឌីជីថល​ថ្មី​ដែល​បាន​រចនា​មក​មាន​រូបរាង​តូច​ច្រឡឹង និង​ស្រស់ស្អាត​នោះ​គឺ​ម៉ូ​ដែល Powershot ELPH 340 HS ដែល​ម៉ូ​ដែល​នេះ​អ្នក​អាច​រក​កា​ហ្មង់​បាន​នៅ​សហរដ្ឋ​អា​មេ​រិច​តាមរយៈ​ក្រុមហ៊ុន B&H Photo ។ កាមេរ៉ា​តូច​ច្រឡឹង​នេះ​មាន​លក់រាយ​ក្នុងតម្លៃ​ត្រឹមតែ $199  ហើយនឹង​ចាប់ផ្ដើម​ដឹកជញ្ជូន​ពី​ពាក់​កណ្ដាលខែ​មិនា​នេះ។ លក្ខណៈពិសេស​របស់ Powershot ELPH 340 HS គឺ​បាន​បំពាក់​នូវ​កាមេរ៉ា​ដែលមាន​ទំហំ 16.0 មេ​ហ្គា​ភិ​ច​សែ​ល , High-Sensitivity CMOS Sensor ម្យ៉ាងវិញទៀត​វា​ក៍មាន​សមត្ថភាពថត​វីដេអូ​បាន​ច្បាស់​ក្នុង​កម្រិត 12x (អ៊ុ​ប​ទិ​ខ​ល​ហ្ស៊ូ​ម) អេក្រង់​ប្រភេទ LCD មាន​ទំហំ 3.0 អ៊ីង 461K-dot និង​មាន​ដំណើការ DIGIC ​របស់​រូប​ភាព​មាន​កម្រិត 4+ រួមទាំង​ប្រព័ន្ធ NFC, WiFi ។ 1080p Full HD (30fps) ដែល​មុខងារ​ទាំងពីរ​នេះ​គឺ​ផ្ដល់​គុណប្រយោជន៍​ដ៍​ល្អ​បំផុត​ពេល​អ្នក​ជ្រើសរើស​កំណត់​មកប្រើប្រាស់​ពេល​ថត​ជា​វីដេអូ៕

image