ព័ត៌មាន

ថ្មីជាមួយក្រុមហ៊ុន Nikon នៅម៉ូដែល Coolpix L830 Superzoom Digital Camera

ចូល​ក្រឡេក​ទៅ​មើល​កាមេរ៉ា​ឌីជីថល Coolpix L830 Superzoom នឹង​ចូល​មកដល់​នាពេលខាងមុខ​ពី​ក្រុមហ៊ុន Nikon ។ កាមេរ៉ា​មួយ​នេះ​បាន​បំពាក់​មកជា​មួយ​នូវ​មុខងារ​ជាច្រើន​សម្រាប់​ប្រើប្រាស់​។ ​ Coolpix L830 Superzoom មានកាមេរ៉ា​កម្រិត​ដល់​ទៅ 16.0 មេ​ហ្គា​ភិ​ច​សែ​ល និង image sensor ជា​ប្រភេទ CMOS ហើយ​អាច​លូត Lens ទៅមុខ​បាន​កម្រិត​រហូត​ទៅដល់ 34x Optical Zoom-NIKKOR ED រួមទាំង​អេក្រង់​មាន​ទំហំ 3.0 អ៊ីង 921k-dot ជា​ប្រភេទ LCD អាច​ផ្ទុក​រូបភាព ឬ​វីដេអូ​ក្នុង​មេម៉ូរី​ុ​កាត​បាន​ច្រើន​ប្រភេទ​ដូចជា SD/SDHC/SDXC , micro-HDMI និង​អាច​ចាប់យក​រូបភាព ឬ​វីដេអូ​ក្នុង​កម្រិត 1080p Full HD 30fps ទៀតផង ៕ 

image