ព័ត៌មាន

ឌ្រី​ម​លែ​ន​ឌ៍ នឹងផ្តល់ជូន៥០០០០ អាំងប៉ាវ និងផ្លែក្រូចសំណាង ក្នុងឱកាសចូលឆ្នាំចិន

ក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ សួនកម្សាន្តទំនើបឌ្រីមលែនឌ៍ នឹងផ្តល់ភាពសប្បាយរីករាយ ដល់លោកអ្នកទាំងអស់គ្នាជាមួយ កម្មវិធីប្លែក ៗ តើសួនកម្សាន្តទំនើបឌ្រីមលែនឌ៍ មានអ្វីប្លែកផ្តល់ជូនដល់លោកអ្នកសំរាប់ឆ្នាំថ្មីនេះ?

 image

ពិតជាមាន សួនកម្សាន្តទំនើបឌ្រីមលែនឌ៍ នឹងផ្តល់ជូន ៥០០០០ (ប្រាំម៉ឺន)អាំងប៉ាវ និងផ្លែក្រូចនាំសំណាង ដល់អតិថិជនរបស់ខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែមករា រហូតដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៤ ។

 ក្រៅពីភាពសប្បាយរីករាយជាមួយការជិះលេងជាមួយឧបករណ៍កម្សាន្ត  លោកអ្នក និងទទួលបានអាំងប៉ាវសំណាង លោកអ្នកនឹង បានរីករាយទស្សនាជាមួយការសំដែង ម៉ុងសាយ ការដង្ហែរក្បួនទេវតាទ្រព្យ ក្បូននាគ ការសម្តែងរបាំប្រពៃណីចិន ការសម្តែងក្បាច់គុនចិន ហើយទប់សំណើចមិនបានជាមួយ ជូ គឹលាង ខ្មែរ ព្រមទាំងមានការសម្តែងប្លែកៗជាច្រើនទៀត។

 សូមកុំភ្លេចណា ! អញ្ជើញមកទទួលយកអាំងប៉ាវសំណាង និងភាពរីករាយនៅ ឌ្រីមលែនឌ៍ ចាប់ពីថ្ងៃទី ៣១ មករា ដល់ ទី ២កម្ភៈ ២០១៤ នេះទាំងអស់គ្នា! សំបុត្រចូលកម្សាន្តលក់តម្លៃធម្មតា។ឌ្រីមលែនឌ៍ ទីកម្សាន្តគ្មានដែនកំណត់