ព័ត៌មាន

ក្រុមហ៊ុន Panasonic នឹងត្រៀមចេញម៉ាស៊ីនថតឌីជីថលនៅក្នុងខែមិនាខាងមុខនេះ

ក្រុមហ៊ុន Panasonic កំពុង​ត្រៀម​នឹង​ចេញ​នូវម៉ាស៊ីន​ថត​ឌីជីថល​មួយ​ផ្សេង​ទៀតហើយ​គឺ Lumix TZ55 ។ Lumix TZ55 មាន​គុណភាព​ថតរូបភាព​បាន​ច្បាស់​ជាមួយ​កម្រិត​កាមេរ៉ា​ដែលមាន​ទំហំ​រហូត​ទៅដល់ 16.1 មេ​ហ្គា​ភិ​ច​សែ​ល MOS, ultra-wide Lens មាន​ទំហំ 24mm និង​មាន​សមត្ថភាព​ពង្រីក​ពង្រួម​រូបភាព​ដែល​នៅ​ឆ្ងាយ​បាន​ទៅដល់ 20x (អ៊ុ​ប​ទិ​ខ​ល​ហ្ស៊ូ​ម) អេក្រង់​ប្រភេទ LCD ទំហំ 3.0 អ៊ីង មាន​កម្រិត​ដល់​ទៅ 460k-dot ព្រមជាមួយ​សមត្ថភាព​ផ្ទុក​រូបភាព​ក្នុង​មេម៉ូរី​ុ​កាត​ប្រភេទ SD/SDHC/SDXC ។ Lumix TZ55 ក៍បាន​បំពាក់​នូវ​ប្រព័ន្ធ WiFi គួបផ្សំ​ជាមួយ​កម្រិត​ល្បឿន​ចាប់​រូបភាព​​ពេល​មាន​ចលនា 30fps ក្នុង 1 វិនាទី​កម្រិត​រូបភាព​ទទួលបាន 1920 x 1080 Full HD ។  Lumix TZ55 នឹង​ចេញលក់​ចាប់ពី​ខែ​មិនា ឆ្នាំ 2014 ក្នុងតម្លៃ 229.99 ផោន​ដុល្លា (ប្រហែល 379$)៕

image