ព័ត៌មាន

ក្រុមហ៊ុន Samsung បង្ហាញ Galaxy Neo Grand ដែលមានអេក្រង់ទំហំ 5 អ៊ីង

Galaxy Neo Grand គឺជា Android ស្មាតហ្វូនដែលមានរូបរាងប្រហាក់ប្រហែលទៅនឹង Galaxy Grand ដែលបានដាក់លក់កាលពីឆ្នាំមុននេះដែរ ។ យ៉ាងណាមិញ Galaxy Neo Grand មានអេក្រង់ទំហំ 5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 480 x 800 ភិចសែលដែលធ្វើឲ្យរូបភាពកាន់តែភ្លឺច្បាស់និងមានភាពទាក់ទាញ ។

ស្មាតហ្វូនមួយនេះបំពាក់នូវអង្គចងចាំទំហំ 1GB បំពាក់ខួរក្បាលប្រភេទ Quad-Core ដែលមានល្បឿន 1.2GHz មានកាមេរ៉ាចំនួនពីរ និងមានថាមពលថ្មដែលមានកម្លាំង 2100 mAh ។

យោងទៅតាម GSM Arena បានបង្ហាញថា Galaxy Neo Grand នឹងលក់នៅក្នុងខែកុម្ភៈក្នុងតម្លៃ $350 ។

 imageimage

ប្រភពៈ sohoa.vnexpress.net