បន្ទាប់ពីមានពត៌មានជាច្រើនដែលនិយាយពី Nokia Normandy ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Android តំបូងបង្អស់ ពេលនេះក្រុមហ៊ុន Nokia បានបង្ហាញពីរូបភាពរបស់វាហើយ ។
ស្មាតហ្វូនមួយនេះមានអេក្រង់ទំហំ 4 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 800 x 480 ភិចសែលមានខួរក្បាលប្រភេទ Dual-Core ដែលមានល្បឿន 1GHz មានអង្គចងចាំទំហំ 512MB មានមេម៉ូរីខាងក្នុងទំហំ 4GB មានរន្ធដោតបន្ថែម microSD កាត ដំណើរការស៊ីមពីរ មានកាមេរ៉ាទំហំ ៥ មេហ្គាភិចសែល និងមានថ្មដែលមានកម្លាំងថាមពល ១៥០០ mAh ថែមទៀតផង ។
ប្រភពៈ sohoa.vnexpress.net