ព័ត៌មាន

Google បង្ហាញ Nexus 5 ពណ៌ក្រហមដែលមានតម្លៃ 349 ដុល្លារអាមេរិច

បន្ទាប់ពីមានរូបភាពជាច្រើនបានដាក់បង្ហាញនៅលើអ៊ីនធឺណែតរួចមក នាពេលនេះក្រុមហ៊ុន Google បានសម្រេចចិត្តបង្ហាញនូវ Nexus 5 ពណ៌ក្រហមជាផ្លូវការដោយដាក់នៅលើ Google Play Store ជាមួយនឹងតម្លៃ 349 ដុល្លារអាមេរិចសម្រាប់ ១៦ GB និង 399 ដុល្លារអាមេរិចសម្រាប់ 32GB  ។

 image

បើធ្វើការប្រៀបធៀបជាមួយ Nexus ជំនាន់មុន យើងសង្កេតឃើញថា ស្មាតហ្វូនមួយនេះមានរួបរាងគួរឲ្យទាក់ទាញ និងមានពណ៌យ៉ាងស្រស់ស្អាត ។ ចំនែកផ្នែកគែមវិញ វាមានជាយពណ៌ក្រហមយ៉ាងស្រស់ស្អាត ។

យ៉ាងណាមិញ Features របស់វានៅមិនទាន់មានការកំណែទម្រង់ច្រើននៅឡើយទេ ។ Nexus 5 មានអេក្រង់ទំហំ ៥ អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ Full HD មានខួរក្បាលប្រភេទ Snapdragon ដែលមានល្បឿន 2.3 GHz មានអង្គចងចាំទំហំ 2GB មានថ្មដែលមានកម្លាំងថាមពល 2300mAh មានកាមេរ៉ា ទំហំ 8 មេហ្គាភិចសែល បំពាក់ជាមួយប្រព័ន្ធ 4G LTE, NFC, Bluetooth 4.0 និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ថែមទៀតផង ។

ប្រភពៈ Google