ព័ត៌មាន

Nexus Tablet នឹងផលិតដោយក្រុមហ៊ុន HTC

Nexus Tablet ទំហំអេក្រង់ 10 អ៊ីងគឺជា Tablet ជំនាន់ទីបីដែលផលិតដោយក្រុមហ៊ុន HTC ។ យោងទៅតាមគេហទំព័រ PhoneArena ក្រុមហ៊ុន HTC បានទិញ Nexus ពីក្រុមហ៊ុន Google ហើយរៀបនឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំនេះ ។

 image

Nexus Tablet បានបំពាក់នូវ Hardware ជំនាន់ថ្មីដើម្បីធ្វើឲ្យឧបករណ៍មូយនេះកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាត ក៏ដូចជាប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀត ។

យ៉ាងណាមិញ ក្រុមហ៊ុន HTC នៅមិនទាន់ជារោងចក្រដែលទទួលជោគជ័យទៅលើទីផ្សាររបស់ Tablet នៅឡើយទេ ។ គេរំពឹងទុកថា ផលិតផលនេះនឹងអាចប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនដែលមានអេក្រង់ធំជាក់ជាមិនខាន ។

ប្រភពៈ HTC