ព័ត៌មាន

តើស្មាតហ្វូន Samsung Galaxy S5 មានអ្វីប្លែក?

ស្មាតហ្វូន Samsung Galaxy S5 នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ Exhibit Mobile World Congress នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រទេសអេស្ប៉ាញ ។ Samsung Galaxy S5 នឹងមានរួបរាងទាន់សម័យ ក៏ដូចជាមានតម្លៃសមរម្យផងដែរ ។

 image

គេរំពឹងទុកថា ស្មាតហ្វូននេះ នឹងបំពាក់នូវខួរក្បាលប្រភេទ Snapdragon Quad-Core ដែលមានល្បឿន 2.5 GHz មានអង្គចងចាំទំហំ 3GB មានក្រាហ្វិកកាតប្រភេទ Andreno 330 មានមេម៉ូរីខាងក្នុងទំហំ 32GB ។ លើសពីនេះទៅទៀត វាមានកាមេរ៉ាខាងក្រោយទំហំ 16 មេហ្គាភិចសែល និងមានកាមេរ៉ាមុខទំហំ 2.1 មេហ្គាភិចសែលដែលអាចថតរូបក្នុងកម្រិតភាពច្បាស់ QHD ហើយថែមទាំងដំណើរការប្រព័ន្ធប្រតិបត្តិការ KitKat ថែមទៀតផង ។

ប្រភពៈ sohoa.vnexpress.net