ស្មាតហ្វូន Galaxy S5 ត្រូវបានគេរំពឹងទុកថា ជាស្មាតហ្វូនដែលល្អផ្តាច់គេសម្រាប់ឆ្នាំនេះដែលនឹងត្រូវដាក់តាំងពិពរណ៍ក្នុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងប្រទេសអេស្ប៉ាញ ។ យ៉ាងណាមិញ មិនទាន់មានពត៌មានណាមួយដែលបញ្ជាក់ពីរូបភាពរបស់ Galaxy S5 នៅឡើយទេនៅលើបណ្តាញអ៊ីនធឺណែត ក៏ប៉ុន្តែប្រភពមួយចំនួនបានបញ្ជាក់ថា ម៉ាស៊ីនមួយនេះមានអេក្រង់ធំជាងមុនគឺរហូតទៅដល់ 5.2 អ៊ីង និងមាន Resolution 2K ថែមទៀតផង ។ ខាងក្រោមនេះគឺជារូបភាពដ៏ស្រស់ស្អាតរបស់ Galaxy S5:
ប្រភពៈ Samsung