ព័ត៌មាន

Windows Phone នឹងធ្វើ Notification Bar ឲ្យដូចទៅនឹង Android និង iOS

នាពេលថ្មីៗនេះ មានរូបភាពជាច្រើនដែលបង្ហាញថា ក្រុមហ៊ុន Microsoft នឹងធ្វើការបន្ថែម​នូវ Notification Bar ដែលរួមមាន Wi-Fi, Bluetooth ជាដើមដែលប្រព័ន្ធប្រតិបត្តិការថ្មីនេះមានឈ្មោះថា Windows Phone 8.1 ។

 image

តាមពិតទៅ Windows Phone Notification Bar នេះមាន Function ដូចទៅនឹងប្រព័ន្ធប្រតិបត្តិការ Android និង iOS ដែរដែលត្រូវបានដាក់នៅត្រង់ផ្នែកខាងលើនៃជ្រុងគែមរបស់ទូរស័ព្ទ ។ លក្ខណៈពិសេសរបស់វាគឺវាធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការរៀបចំ និងដំណើរការកម្មវិធីឲ្យបានលឿនបំផុត ។

យ៉ាងណាមិញ ក្រុមហ៊ុន Microsoft នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 នេះជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Microsoft’s Developer Conference 2014 ខាងមុខនេះជាក់ជាមិនខាន ។

ប្រភពៈ sohao.vnexpress.net