ព័ត៌មាន

Nokia Normandy នឹងដាក់លក់ជាផ្លូវការនៅខែកុម្ភៈនេះ

Nokia Normandy គឺជាស្មាតហ្វូន Nokia តំបូងបង្អស់ដែលដំណើការប្រព័ន្ធប្រព័ន្ធប្រតិបត្តិការ Android ហើយវាក៏នឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ MWC 2014 ខាងមុខនេះដែរនៅក្នុងប្រទេសអេស្ប៉ាញ​ ។

 image

តាមពិតទៅស្មាតហ្វូនមួយនេះគឺមានភាពទាក់ទាញមែនទែន និងមាន Interface យ៉ាងស្រស់ស្អាត ។ លើសពីនេះទៀត វាមានអេក្រង់ទំហំ 4 អ៊ីងកម្រិត WVGA មានអង្គចងចាំទំហំ 512MB មានមេម៉ូរីខាងក្នុងទំហំ 4GB និងមានរន្ធដោតកាតមេម៉ូរីថែមទៀតផង ។

លើសពីនេះទៀតវាមានកាមេរ៉ាខាងទំហំ 5MP ក៏ដូចជាមានថ្មដែលមានកម្លាំងថាមពល 1500 mAh និងដំណើរការស៊ីមពីរថែមទៀតផង ។

ប្រភពៈ Nokia