ព័ត៌មាន

Samsung បង្ហាញ Galaxy Trios ដំណើរការស៊ីម ៣ ដ៏អស្ចារ្យ

ស្មាតហ្វូន Galaxy Trios ដំណើរការស៊ីម ៣ គឺជាស្មាតហ្វូនស៊េរីថ្មីដែលរចនាឡើងដោយក្រុមហ៊ុន Samsung និងមានតម្លៃសមរម្យត្រឹមតែ $165 តែប៉ុណ្ណោះ ។

Galaxy Trios មានអេក្រង់ទំហំ 3.14 អ៊ីងដែលមានកម្រិតភាពច្បាស់ 240 x 320 ភិចសែល មានខួរក្បាលប្រភេទ Snapdragon S1 ដែលមានល្បឿន 1GHz មានអង្គចងចាំទំហំ 512MB មានមេម៉ូរីខាងក្នុងទំហំ 4GB មានកាមេរ៉ាដែលមានទំហំ 2 មេហ្គាភិចសែល និងមានថាមពលថ្មដែលមានកម្លាំងថាមពល 1300 mAh ថែមទៀតផង ។

 image

តាមរយៈគេហទំព័រ Phone Arena បានឲ្យដឹងថា ស្មាតហ្វូនមួយនេះនឹងដាក់លក់នៅលើទីផ្សារនៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះហើយ។

ប្រភពៈ sohoa.vnexpress.net