ព័ត៌មាន

Avio Sen C19 លក់បញ្ចុះតម្លៃក្នុងថ្ងៃ Valentine’s Day

Avio Sen C19 គឺជាស្មាតហ្វូនស៊េរីថ្មីដែលត្រូវបានលក់បញ្ខុះតម្លៃយ៉ាងពិសេសដើម្បីស្វាគមន៍ថ្ងៃនៃសេចក្តីស្រឡាញ់ស្អែកនេះ ។ ស្មាតហ្វូនមួយនេះបានបំពាក់នូវខួក្បាលប្រភេទ Avio Sen ដែលមានល្បឿន 1GHz មាន RAM ទំហំ 256MB មាន ROM ទំហំ 512MB និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android ថែមទៀតផង ។

 image

C19 មានអេក្រង់ទំហំ 4 អ៊ីងដែលមាន Resolution 800 x 480 ភិចសែល មានថ្មដែលមានកម្លាំងថាមពល 1500 mAh និងអាចប្រើប្រាស់បានកម្មវិធីយ៉ាងច្រើនដោយចំនាយថាមពលថ្មតិច ។

លើសពីនេះទៀត វាមាន Connectivity ដូចជា Wi-Fi Sharing, Wi-Fi Hotspot, GPS, Bluetooth ជាដើមដែលអាចឲ្យអ្នកប្រើប្រាស់អាច Access Internet ដោយងាយស្រួលបំផុត ។

ប្រភពៈ sohoa.vnexpress.net