ព័ត៌មាន

ទូរស័ព្ទ Huawei នឹងប្រកួតប្រជែងជាមួយ Galaxy S5

យោងទៅតាមគេហទំព័រ Unwired View របស់ប្រទេសចិនបានឲ្យដឹងថា ទូរស័ព្ទ Huawei ជំនាន់ចុងក្រោយនឹងត្រូវរំពឹងលក់ក្នុងចំនួនយ៉ាងច្រើនក្នុងឆ្នាំ ២០១៤ នេះដើម្បីប្រកួតប្រជែងជាមួយនឹង Galaxy S5 ។ Huawei Ascend SX មានកម្រាស់ស្តើងត្រឹមតែ 6.9 មីលីម៉ែត្រ បំពាក់នូវ 64-bit Chip ដែលផលិតដោយក្រុមហ៊ុន Huawei បំពាក់នូវអង្គចងចាំទំហំ 3GB មានកាមេរ៉ាទំហំ 16 មេហ្គាភិចសែល មានថាមពលថ្មរហូតទៅដល់ 3,050mAh និងមានកម្រិតភាពច្បាស់រហូតទៅដល់ 2560 x 1440 ភិចសែល ។

image