ព័ត៌មាន

ស្មាតហ្វូន Galaxy S5 នឹងភ្ជាប់មកជាមួយប្រព័ន្ធ Fingerprint Identification

ដើម្បីធ្វើការប្រកួតប្រជែងជាមួយ iPhone 5S នាពេលថ្មីក្រុមហ៊ុន Samsung បានធ្វើការបង្ហាញពត៌មានអំពី Galaxy S5 ដែលភ្ជាប់មកជាមួយនូវ TouchScreen ប្រភេទ Fingerprint Sensor Notification ដ៏អស្ចារ្យ ។

 image

ប្រភពពត៌មានរបស់ប្រទេសកូរ៉េបានឲ្យដឹងថា ស្មាតហ្វូនមួយនេះបានបំពាក់នូវប្រព័ន្ធប្រតិបត្តិការ KitKata និងមានអេក្រង់រាងស្តើង និងភ្លឺច្បាស់បំផុត ។ លើសពីនេះទៀត វាបានបំពាក់ជាមួយខួរក្បាលប្រភេទ Snapdragon 805 ដែលមានល្បឿន 2.5GHz មានអេក្រង់ទំហំ 5.25 អ៊ីង មានអង្គចងចាំទំហំ 3GB និងបំពាក់នូវកាមេរ៉ាទំហំ 20 មេហ្គាភិចសែលថែមទៀតផង ។

យ៉ាងណាមិញ Galaxy S5 នឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ MWC នៅថ្ងែទី 24 ខែកុម្ភៈនេះ ហើយនៅក្នុងប្រទេសអេស្ប៉ាញ ។

ប្រភពៈ Samsung